អានតួអត្ថបទ
បារាំង

ប្រជាជន​បារាំង​បោះឆ្នោត​រើស​តំណាង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ជុំ​ទី១​​

នៅប្រទេស​បារាំង​​ថ្ងៃ​អាទិត្យ​នេះ ​​ពលរដ្ឋ​បារាំង​និង​​ពលរដ្ឋ​​ប្រទេស​សហភាពអឺរ៉ុប​​​៤៥លាន​នាក់​ នាំគ្នា​ទៅបោះឆ្នោត ​​ជុំទី១ ជ្រើសរើស​​តំណាង​​ក្រុមប្រឹក្សា​​​ឃុំ-សង្កាត់ សម្រាប់​អាណត្តិ​៦ឆ្នាំ។ ​ការបោះឆ្នោត​ជុំទី២ ​​នឹង​ប្រព្រឹត្ត​ទៅ​​នៅថ្ងៃ​អាទិត្យ​៣០មីនា​ សប្តាហ៍​ក្រោយ។ អត្រាអ្នកចូលរួម​ ចេញផ្សាយ​​​ម៉ោង​១២ថ្ងៃ​ត្រង់​នេះ មាន​២៣,១៦ភាគរយ។​ ​ការបោះឆ្នោត​​នេះ ជា​តេស្ត​សម្រាប់​ប្រធានាធិបតី​ហ្វ្រង់ស៊័រ ហូឡង់ ​ក្នុង​ពេល​​កាន់អំណាច​​ជិត​២ឆ្នាំ​មកនេះ។ ប្រជាប្រិយភាព​​​ប្រធានាធិបតី​​​បារាំង​បាន​​ធ្លាក់ចុះ​ជាខ្លាំង ក្នុង​ពេល​ចុងក្រោយ​​នេះ។ ​យោងតាម​ការ​ស្ទាបស្ទង់ សម្លេង​អនុប្បវាទ​អាច​​មាន​ដល់​៤០ភាគរយ ជាអត្រា​ខ្ពស់​ប្រៀបនឹង​ឆ្នាំ​២០០៨ ដែលកាលណោះ​ ​សម្លេងអនុប្បវាទ​មាន​៣៣,៥ភាគរយ។

មេដឹកនាំ​បក្ស​ស្តាំ​និយមជ្រុល FN លោកស្រី​Marine Lepen បោះឆ្នោតថ្ងៃអាទិត្យ​នេះ ​​​នៅ​Hénin Beaumont ភាគខាងជើង​បារាំង។
មេដឹកនាំ​បក្ស​ស្តាំ​និយមជ្រុល FN លោកស្រី​Marine Lepen បោះឆ្នោតថ្ងៃអាទិត្យ​នេះ ​​​នៅ​Hénin Beaumont ភាគខាងជើង​បារាំង។ REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ការបោះឆ្នោតក្រុមប្រឹក្សា​ឃុំ-សង្កាត់ ជុំទី១​នៅ​បារាំង ថ្ងៃ​អាទិត្យ​នេះ ​ប្រជាជន​បារាំង​​​ និងពលរដ្ឋ​សហភាពអឺរ៉ុប ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​៤៥លាននាក់ ត្រូវ​ជ្រើសរើស​តំណាង​​ក្រុមប្រឹក្សា​ សម្រាប់​ឃុំ-សង្កាត់​ប្រមាណ​៣ម៉ឺន៦ពាន់៧រយ​ សម្រាប់​អាណត្តិ​៦ឆ្នាំ។ ជាលើក​ទី១​​ នៅបារាំង នៅ​ឆ្នាំ​២០១៤នេះ ឃុំ​ដែល​មាន​ប្រជាជន​រស់នៅ​​១០០០នាក់ បាន​រៀបចំ​ការបោះឆ្នោត​​​នេះដែរ។ ​

ការបោះឆ្នោត​ឃុំ-សង្កាត់​បារាំង​ ឆ្នាំ​២០១៤នេះ ជា​តេស្ត​សម្រាប់​​រដ្ឋាភិបាល​បារាំង​ក្នុងការ​កាន់អំណាច​ជិត​២ឆ្នាំ​មកនេះ។ យោងតាម​​ការស្ទាបស្ទង់​មតិ ​ប្រជាជន​បារាំង​ផ្តល់​ការ​ទុកចិត្ត​ដល់​ប្រធានាធិបតី​ហូឡង់ និង​នាយករដ្ឋមន្ត្រី​អៃរ៉ូល តែ​ត្រឹមពី​២០​ទៅ​២៥ភាគរយ​​ប៉ុណ្ណោះ។ បញ្ហា​គឺដោយសារ​បក្ស​កាន់អំណាច​​ត្រូវ​រងកា​រ​ចោទ​ប្រកាន់​ថា​ មិនបាន​គោរព​ពាក្យ​សន្យា​​​ គ្មាន​គោល​នយោបាយ​ដឹកនាំ​​​ច្បាស់​លាស់ ប្រឈម​នឹង​ចំនួន​​ជនគ្មាន​​ការ​ងារ​ធ្វើ​ដែលចេះ​តែ​កើនឡើង។ ក្នុង​រយៈពេល​ចុងក្រោយ​នេះដែរ មាន​ព័ត៌មាន​លេចលឺថា​ តុលាការ​​​​បាន​​​សម្រេច​អោយ​មាន​ការ​លួច​​​ស្តាប់សម្លេង​​អតីត​ប្រធានាធិបតីសាកូហ្ស៊ី ក្នុង​សំណុំរឿង​ថា​លោក​​សាកូហ្ស៊ី​ អាច​ប្រើ​ឥទ្ធិពល​និង​អំណាច​ និង​រំលោភ​ច្បាប់​តុលាការ​ កាលពី​លោក​កាន់អំណាច​ក្នុង​អាណត្តិមុន ដូច្នេះ​​អាច​នឹង​ធ្វើអោយ​អ្នកបោះឆ្នោត​ទំនោរ​ស្តាំនិយម​ចូលរួម​បោះឆ្នោត​កាន់តែ​ច្រើន។ ទោះយ៉ាងនេះក្តី ការស្ទាបស្ទង់​មតិ​ភាគច្រើន​ បង្ហាញ​ថា អ្នកបោះឆ្នោត​​នឹងជ្រើសរើសយក​​​ប្រធានឃុំ-សង្កាត់​របស់ពួកគេ​ច្រើនជាង ព្រោះថា ពួកគេ​ផ្តោត​ការ​យល់ឃើញ​លើ​ករណី​ជាក់ស្តែង​​របស់​ប្រធានឃុំ-សង្កាត់ ក្នុង​ការ​គ្រប់គ្រង​ពន្ធដារ សន្តិសុខ រឺក៏​ការងារធ្វើ​​ជាដើម។​​

ដោយឡែក ​នៅថ្ងៃអាទិត្យ​នេះ ​គេចាប់អារម្មណ៍​​លើ​ការបោះឆ្នោត​នៅ​ទីក្រុង​ប៉ារីស និង​នៅ​Marseille​ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស ដែល​​​បេក្ខជន​គូប្រជែង​សុទ្ធតែ​មក​ពី​​បក្ស​ស្តាំ និយម UMP ​បក្ស​កាន់អំណាច​សង្គមនិយម​បារាំង។ បក្ស​ស្តាំនិយម​ជ្រុល​FNរបស់​លោកស្រី​ម៉ារីន ឡឺប៉េន​ ក៏អាច​មានជាប់ឈ្មោះ​មាន​វត្តមាន​​សម្រាប់​ការបោះឆ្នោតឃុំ-សង្កាត់​ជុំទី២ នៅ​ថ្ងៃ​អាទិត្យ​​សប្តាហ៍​ក្រោយនេះ ជាមួយ​បក្ស​កាន់អំណាច និង​បក្ស​UMP ដែរ។ បក្ស​ស្តាំនិយមជ្រុល​FN ​​គិតថា​អាច​នឹង​ដណ្តើមបាន​ជ័យជំនះ​​ក្នុង​ក្រុង​ពី​១០ទៅ១៥៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ