អានតួអត្ថបទ
បទយកការណ៍

បឋម​សិក្សា​ពេជ្រ​ម្កុដ​ជិត​ភ្នំពេញ តែ​ស្ថានភាព​ហាក់​ដូច​នៅ​ឆ្ងាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាលា​បឋម​សិក្សា​ពេជ្រ​ម្កុដ​មាន​សិស្សានុសិស្ស​ប្រមាណ​ជា​១០០​នាក់ ដែល​សិ្ថត​នៅ​ក្នុង​ភូមិ​ទួលមាស ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល។ សាលា​បឋម​សិក្សា​នេះ មាន​ចំងាយ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ ប៉ុន្តែ​សាលា​ដែល​មាន​បី​បន្ទប់​មួយ​នេះ គឺ​កំពុង​ខ្វះ​ខាត​ជា​ច្រើន​។ គ្មាន​ឡើយ​បណ្ណាល័យ ថ្នាក់​មតេយ្យ​សិក្សា ទី​កន្លែង​សម្រាប់​កុមារ​លេង​កំសាន្ត និង​សូម្បី​តែ​របង​សាលា​ក៏​គ្មាន​ដែរ ហើយ​ពេល​ខ្លះ​គ្រូ​បង្រៀន​តែ​ម្នាក់ ឬ​ពីរ​នាក់ ត្រូវ​បង្រៀង​បឋម​សិក្សា​ទាំង​មូល​ក៏​មាន​។ បើ​ទោះ​បី​ជា​មាន​ស្ថានភាព​មិន​សូវ​អំណោយផល​ក៏​ដោយ ក៏​នាយក​សាលា បាន​លើក​ឡើង​ថា បច្ចុប្បន្ន សិស្សា​នុសិស្ស​មាន​ចំនួន​កើន​ឡើង​គួរ​ឱ្យ​កត់​សំគាល់​។ ចំណែក​ឯ​គុណភាព​សិក្សា​វិញ​ក៏​មិន​អន់​ដែរ​។

សាលា​បឋមសិក្សា​ម្កុដពេជ្រ
សាលា​បឋមសិក្សា​ម្កុដពេជ្រ RFI/Sun Mesa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ