បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
អ្នកលក់ផ្លែត្នោតព្រួយបារម្ភពីការបាត់បង់ដើមត្នោត ប្រសិនបើអស់អ្នកដាំបន្ត
ដើមត្នោតត្រូវបានចាត់ទុកថាជារុក្ខជាតិ មានប្រយោជន៍ច្រើនបំផុតរាប់តាំងពីគល់រហូតដល់ស្លឹករបស់វា។ សកម្មភាពទាយយកប្រយោជន៍ពីត្នោតមកប្រើប្រាស់សព្វថ្ងៃ កំពុងលេចចេញនូវរូបភាពបំផ្លិចបំផ្លាញរុក្ខជាតិតំណាងអត្តសញ្ញាណរបស់កម្ពុជាមួយនេះ ។ ត្រង់ន័យនេះ សំដៅដល់បុគ្គលមួយចំនួន កាប់ដើមត្នោតមកប្រើប្រាស់ ដោយមិនដាំដុះដើមត្នោតឡើងវិញ។ លោក មិះ ជាអ្នកលក់ផ្លែត្នោត នៅស្រុកបាទី ខេត្តតាកែវ បង្ហាញការព្រួយបារម្ភ ពីការបាត់បង់ដើមត្នោតនៅថ្ងៃខាងមុខ ដោយលោកមើលឃើញពីការកាប់ដើមត្នោតមានស្ទើរាល់ថ្ងៃ តែបែរជាគ្មានការអភិរក្ស។ ជាអ្នកប្រកបរបរលក់ផ្លែត្នោត លោក មិះ ទទួលស្គាល់ថា របរនេះជាចំណែកមួយកាត់បន្ថយដើមត្នោត តែទន្ទឹមគ្នានេះលោកក៏ព្យាយាមដាំដើមត្នោតឡើងវិញផងដែរ។18/05/202407:50 -
មហោស្រពកាន៖ ណាត់ជួបជាមួយប៉ុល ពត របស់លោក ប៉ាន់ រិទ្ធី
សមិទ្ធិករភាពយន្តខ្មែរ លោកប៉ាន់ រិទ្ធីបានត្រលប់ទៅមហោស្រពភាពយន្តអន្តរជាតិកានជាមួយខ្សែភាពយន្តខ្នាតវែងថ្មីរបស់លោកដែលមានចំណងជើងជាភាសាបារាំងថា Rendez vous avec Pol Pot បកប្រែជាភាសាខ្មែរក្រៅផ្លូវការថា ណាត់ជួបជាមួយប៉ុលពត។ លោកប៉ាន់ រិទ្ធី ធ្លាប់និយាយពី ខ្មែរក្រហម ក្នុងទម្រង់ខ្សែភាពយន្តឯកសារតែប៉ុណ្ណោះ ប៉ុន្តែ លើកនេះ រឿងណាត់ជួបជាមួយប៉ុល ពត ផលិតឡើងក្នុងទម្រង់ខ្សែកុន Fiction។ រឿងណាត់ជួបជាមួយប៉ុលពត ត្រូវបានចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តកាន ផ្នែក Cannes Première កាលពីយប់ថ្ងៃពុធ ទី ១៦ឧសភា មុននឹងត្រូវចាក់បញ្ចាំងនៅតាមរោងកុនបារាំង ចាប់ពីថ្ងៃទី ៥មិថុនា ២០២៤។17/05/2024 -
អ្នកស្រីសំ សុឌីណា៖ខ្ញុំចង់មានមុខរបរថ្មី ទោះបានវិវត្តខ្លួនពីកម្មកររោងចក្រជាមន្រ្តីចងក្រងសហជីព
17/05/202409:07 -
សាន ដានិចនឹងនាំយកសំឡេង រូបភាពយុវជនខ្មែរទៅក្នុងមហោស្រពភាពយន្តកាន ?
ត្រេកអរ និងមានកិត្តិយសដែលបានចូលរួមជាលើកទី១នៅក្នុងមហោស្រពភាពយន្តកាន។ នេះជាពាក្យថ្លែងរបស់សាន ដានិច សមិទ្ធិករស្រីខ្មែរវ័យក្មេងដែលកំពុងមានវត្តមាននៅទីក្រុងកាន។ នៅក្នុងក្របខ័ណ្ឌResidency របស់មហោស្រពកាន សាន ដានិច ម្ចាស់ខ្សែភាពយន្តខ្នាតខ្លី បានឡើងធ្វើបទបង្ហាញកាលពីថ្ងៃពុធទី ១៥ឧសភា ដើម្បីទាក់ទាញស្ថាប័ន ក្រុមហ៊ុនបរទេស ឲ្យចូលរួមវិនិយោគក្នុងគម្រោងផលិតភាពយន្តថ្មីមួយទៀតរបស់នាង។16/05/2024 -
ភ្ញៀវទេសចរធ្លាក់ចុះនៅភ្នំតាម៉ៅដោយសារពលរដ្ឋមិនសូវមានលុយដើរលេង និងសំបុត្រចូលទស្សនាថ្លៃ?
នៅលើឧទ្យានសួនសត្វភ្នំតាម៉ៅ ភាពស្ងប់ស្ងាត់នៃភ្ញៀវទេសចរពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យអាជីវករលក់ម្ហូបអាហារមួយចំនួនត្អូញត្អែរពីការបាត់បង់ចំណូលប្រចាំថ្ងៃ។ តាមអាជីវករទាំងអស់នោះ ភ្ញៀវទេសចរមានកាន់តែតិចទៅៗ ទោះបីនៅចុងសប្តាហ៍ ពោលខុសពីមុនផ្ទុះជំងឺកូវីដ១៩ ដែលមានភ្ញៀវទេសចរហូរហែមិនដាច់។ ការមិនសូវមានភ្ញៀវទេសចរត្រូវបានអាជីវករយល់ថា គឺអាចមកពីពលរដ្ឋពុំសូវមានលុយកាក់ដើរលេងកម្សាន្ត និងអាចមកពីសំបុត្រចូលទស្សនាថ្លៃពេក។16/05/202408:59 -
ស្ត្រីវ័យចំណាស់ពីររូបរំភើបក្រៃលែងដែលបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរលើកទី១
ស្ត្រីវ័យចំណាស់ពីររូបដែលរស់នៅក្រោមដំបូលគាំពារមនុស្សចាស់របស់អង្គការមូនិធិកុមារកម្ពុជាបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។ រូបភាពស្ត្រីទាំងពីររូបក្នុងសម្លៀកបំពាក់បែបនេះបានទទួលការកោត សរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសកម្ពុជា។ ស្ត្រីទាំងពីររូបដែលម្នាក់មានវ័យជាង១០០ឆ្នាំ និងម្នាក់ទៀតមានវ័យជាង៧០ឆ្នាំបានប្រាប់វិទ្យុបារាំងអន្តរជាតិថា នេះជាលើកទី១ក្នុងឆាកជីវិតដែលបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។16/05/202409:53 -
អ្នកនេសាទខេត្តកំពង់ធំ៖ ទឹកស្ទឹងជីនិតពុលស្អុយ ត្រីងាប់រាប់រយក្បាល
ត្រីរាប់រយក្បាលបានងាប់អណ្ដែតត្រៀបត្រានៅលើផ្ទៃទឹកស្ទឹងជីនិតស្ថិតក្នុងភូមិសាស្រ្តភូមិកំពង់ស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមអ្នកនេសាទនៅទីនោះ ត្រីងាប់នេះដោយសារតែពុលទឹកស្ទឹងដែលមានក្លិនស្អុយ។ ចំណែកប្រជាពលរដ្ឋនៅទីនោះមិនហ៊ានយកទឹកស្ទឹងទៅប្រើប្រាស់ និងក៏មិនហ៊ានទិញត្រីពីអ្នកនេសាទទៅបរិភោគដោយខ្លាចប៉ះពាល់សុខភាព។ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យទឹកស្ទឹងជីនិតមានក្លិនស្អុយ និងធ្វើឲ្យត្រីងាប់រាប់រយក្បាលនោះទេ។ ចំណែកមន្រ្តីក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញឲ្យចុះទៅសិក្សាស្រាវជ្រាវ។15/05/202413:26 -
លោក អ៊ុយ ភារី៖ មុខរបរឡើងត្នោតជួយឲ្យកូនៗបានរៀនដល់មហាវិទ្យាល័យ
កំពង់ឆ្នាំងជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតរបស់កម្ពុជាដែលផលិតស្ករត្នោតច្រើនជាងគេ។ តែកសិករមួយចំនួននៅក្បែរៗជើងភ្នំក្រាំងដីមាសបានបោះបង់មុខរបរមួយនេះចោលដោយសារការងារនេះមានការនឿយហត់ខ្លាំង និងស្ករត្នោតលក់មិនសូវបានថ្លៃ។ ទោះជាយ៉ាងណា លោក អ៊ុយ ភារី អ្នកប្រកបរបរឡើងត្នោតម្នាក់មានវ័យ ៥២ឆ្នាំបានទទួលស្គាល់ថា របរមួយនេះបានជួយឲ្យកូនៗរបស់គាត់អាចបន្តការសិក្សារហូតដល់មហាវិទ្យាល័យ៕14/05/202406:10 -
កំពង់ឆ្នាំង៖ម៉ាស៊ីនកិនដីជួយសម្រួលកម្លាំងដល់សិប្បករឆ្នាំងដី
ពលរដ្ឋរស់នៅក្បែរៗជើងភ្នំក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែរក្សាមុខរបបដូនតារបស់ខ្លួន គឺសិប្បកម្ម«កុលាភាជន៍» ដែលមានដូចជា ឆ្នាំងដី ក្អម និងរូបសត្វជាច្រើន ដែលធ្វើពីដីឥដ្ឋ។ មុខរបរនេះពីដើមឡើយគឺត្រូវប្រើកម្លាំងពលកម្មធ្ងន់ធ្ងរ ដោយសារតែត្រូវវាយដីបំបែកឲ្យហ្មត់ល្អ មុននឹងយកទៅលាយទឹកឲ្យស្អិតរមួត។ តែបច្ចុប្បន្ន ពលរដ្ឋចេះច្នៃម៉ាស៊ីនម្យ៉ាងដូចម៉ាស៊ីនកិនស្រូវដែរ ដើម្បីកិនដីឲ្យហ្មត់ដូចកន្ទក់ លក់ឲ្យសិប្បករ ដើម្បីផលិតផ្ទាល់ដៃ ទៅជារបស់ប្រើប្រាស់។13/05/202408:10 -
ដំរីពីឡាវ៖ ហ្មដំរីខ្មែរម្នាក់ ប្តេជ្ញាមើលថែដំរីមួយគូឱ្យល្អដើម្បីទាក់ទាញភ្ញៀវទេសចរ
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឧទ្យានសួនសត្វភ្នំតាម៉ៅបានទទួលដំរីថ្មីមួយគូ ពីប្រទេសឡាវ ក្នុងន័យពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដំរីញី ឈ្មោលមួយគូនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកចូលរួមទស្សនា។ លោក ដាវីដ ដែលនឹងត្រូវមើលថែទាំសត្វដំរីថ្មីនេះ បានបង្ហាញអារម្មណ៍ត្រេកអរនូវវត្តមានដំរីមួយគូនេះ មកកាន់សួនសត្វភ្នំតាម៉ៅ។ មានបទពិសោធន៍មើលថែទាំសត្វរាប់សិបឆ្នាំ លោក ដាវីដ បេ្តជ្ញាមើលថែទាំដំរីមួយគូនេះឱ្យល្អដើម្បីជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរ។12/05/202407:12 -
តំបន់ឆ្នុកទ្រូ៖ ទិន្នផលនេសាទធ្លាក់ចុះខ្លាំង តែតម្លៃត្រីកើនឡើង
ប្រជានេសាទ នៅតំបន់ឆ្នុកទ្រូ និយាយថា ឆ្នាំនេះ អាកាសធាតុក្ដៅខ្លាំង មេឃរាំងភ្លៀងយូរពេក ធ្វើឲ្យទឹកបឹងទន្លេសាបកាន់តែរាក់ និងទឹកឡើងកម្តៅផងនោះ បណ្ដាលឱ្យទិន្នផលត្រីធ្លាក់ចុះជាខ្លាំង។ បើតាមក្រុមប្រជានេសាទ ករណីលួចប្រើឧបករណ៍នេសាទខុសច្បាប់ និងការដុតព្រៃលិចទឹក ឲ្យស្មៅដុះគឺជាបញ្ហាចម្បងដែលធ្វើឲ្យទិន្នផលត្រីចេះតែថយចុះ។ តែទន្ទឹមគ្នានោះ ឈ្មួញទិញត្រីវិញ និយាយថា តម្លៃត្រីបានកើនឡើងជាងឆ្នាំមុន។11/05/2024 -
រឿងរ៉ាវរបស់ជនរងគ្រោះខ្មែរក្រហមនៅក្នុងកម្មវិធីហ្គេមដែលប្រើបច្ចេកវិទ្យាពិភពនិម្មិត Virtual Reality
ជីវិតកូនថ្លៃ កូនត្រូវតែរស់ របស់លោកពិន យ៉ាថៃ អ្នករួចរស់ពីរបបខ្មែរក្រហម មិនមែនមានតែនៅក្នុងសៀវភៅ ឬវីដេអូនិទានក្នុងឆានែលយូធូបតែប៉ុណ្ណោះទេ។ រឿងរ៉ាវដ៏កំសត់របស់គ្រួសារលោកពិន យ៉ាថៃដែលត្រូវ បែកនិរាសព្រាត់ប្រាស់ពីកូនប្រុសសំឡាញ់ចិត្ត ត្រូវបានសមិទ្ធិករភាពយន្តអាមេរិកាំង លោកស្រី Victoria Bousis យកទៅផលិតជាខ្សែភាពយន្តក្នុងទម្រង់ថ្មី ជាមួយបច្ចេកវិទ្យា ពិភពនិម្មិត Virtual Reality។ កាលពីពេលថ្មីៗនេះ ខ្សែរឿងជីវិតកូនថ្លៃ កូនត្រូវតែរស់ ក្នុងពិភពនិម្មិត VR ត្រូវបានយកទៅបង្ហាញក្នុងមហោស្រព ភាពយន្តទម្រង់ថ្មី NewImages Festival នៅទីក្រុងប៉ារីស។10/05/2024 -
លោកប៊ិន សុម៉ាលី៖ ទីផ្សារពពុះសណ្តែកធ្លាក់ចុះ ដោយសារការនាំចូលច្រើនពីបរទេស
ការនាំចូលទំនិញពីបរទេសនៅតែជាបញ្ហាចោទចំពោះអ្នកផលិតនៅក្នុងស្រុក។ ជាក់ស្តែង ម្ចាស់សិប្បកម្មផលិតពពុះសណ្តែកមួយកន្លែងនៅលើកោះដាច់បានលើកឡើងពីបញ្ហាបាត់បង់ទីផ្សារនិងតម្លៃធ្លាក់ចុះផងដែរ។ លោក ប៊ិន សុម៉ាលីដែលជាម្ចាស់ទីតាំងផលិតពពុះសណ្តែកបានរៀបរាប់ថា បច្ចុប្បន្នតម្លៃលក់នៅទីផ្សារបាត់បង់ស្ទើរពាក់កណ្តាលដែលជាហេតុធ្វើឱ្យសង្វាក់ផលិតកម្មរបស់លោកត្រូវខាតបង់បន្តិច។ បើតាមលោក សុម៉ាលី លោកត្រូវចំណាយលើថ្លៃពលកម្ម និងវត្ថុធាតុដើមខ្ពស់ ខណៈចំណូលពីការលក់វិញបានតិច។10/05/202412:48 -
អ្នកលក់មងត្អូញត្អែររឿងលក់មិនដាច់ ដោយសារការលុបបឹង និងការប្រើឧបករណ៍ខុសច្បាប់
ឧបរណ៍នេសាទត្រីដូចជា មងនិងសំណាញ់ចាប់ផ្តើមថយចុះចំនួនបន្តិចម្តងៗ ដោយសារកំណើននៃការនេសាទខុសច្បាប់ដោយប្រើវិធីសាស្រ្តឆក់ជាដើម រួមផ្សំនឹងការលុបបឹងដែលធ្វើឱ្យទិន្នផលត្រីធ្លាក់ថយចុះស្ទើរជារៀងរាល់ឆ្នាំ។ លោក អែល យ៉ាន អ្នកលក់ម៉ងនិងសំណាញ់នៅកណ្តាលក្រុងតាខ្មៅ លើកឡើងថា របរនេះលក់ដាច់តែអំឡុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើនប៉ុណ្ណោះ ដ្បិតសព្វថ្ងៃនេះ ការនិយមនេសាទដោយប្រើឧបករណ៍នេសាទលក្ខណៈប្រពៃណីកាន់តែមានចំនួនតិច។ របរលក់ មងនិងសំណាញ់មិនអាចធ្វើឱ្យលោកអែល យ៉ានមានបានអ្វីឡើយ គឺបានត្រឹមតែដោះទាល់ ជីវភាពមួយគ្រាប៉ុណ្ណោះឯង។09/05/202406:40 -
ពលរដ្ឋបឹងតាមោក៖ស៊ូដេកតាមចិញ្ចើមផ្លូវ ចៀសជាងយកសំណងមិនសមរម្យ
ពលរដ្ឋរស់នៅបឹងតាមោកដែលមិនព្រមទទួលយកសំណងដោះដូរបានអះអាងថា អាជ្ញាធរបានបន្តគំរាមកំហែង និងបង្ខំឱ្យពួកគេទទួលយកសំណងដែលរដ្ឋផ្តល់ជូន។ បើមិនព្រមទទួលយកទេ ពួកគេនឹងអាចមានជោគវាសនាដូចពលរដ្ឋដែលរស់នៅបឹងកក់។ ការព្រមានបែបនេះត្រូវបានពលរដ្ឋខ្លះថា ស៊ូដេកនៅតាមចិញ្ចើមផ្លូវ ចៀសជាងព្រមទទួលយកសំណងដែលមិនសមរម្យ។ ពីទីតាំងបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ យើងស្តាប់បទយកការណ៍របស់ សាំ ឧត្តម08/05/202411:52
បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។