បទយកការណ៍
រាត្រីវប្បធម៌ នៅវិទ្យាស្ថានបារាំង ផ្សារភ្ជាប់ ខ្មែរ និងបារាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤២
មិនថានៅទីណាទេ ការផ្លាស់ប្តូរភាសា វប្បធម៌ និងប្រពៃណី តែងតែមានជានិច្ច។ នៅប្រទេស កម្ពុជា សម្រាប់ប្រជាជនខ្មែរ ដែលចង់បានចំណេះដឹងពីវប្បធម៌ និងភាសាបារាំង វិទ្យាស្ថាន បារាំង អាចផ្តល់ជូនពួកគេបាន។ ជារៀងរាល់ខែ វិទ្យាស្ថាននេះ តែងតែបង្កើតកម្មវិធីផ្សេងៗ ដើម្បីចែករំលែកវប្បធម៌បារាំង ដល់សិស្ស និស្សិត និងពលរដ្ឋខ្មែរ ដែលចង់ស្វែង យល់ពីវប្បធម៌ច្ចឹមលោក។ ជាក់ស្តែង ក្នុងពេលសម្ពោធភោជនីយដ្ឋាន និងសួនច្បារថ្មី ក្នុង វិទ្យាស្ថាន កាលពីថ្ងៃទី ២៦ មីនា វិទ្យាស្ថាននេះ បានរៀបចំកម្មវិធីមួយចំនួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋ សិស្ស និស្សិតខ្មែរ និងជនជាតិបារាំង។