អានតួអត្ថបទ
រុស្ស៊ី

អ្នកទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ប៉ូលិស​ម្នាក់​ជាប់ចោទ​ពី​បទ​ឆបោក​ដ៏​ធំធេង

ការស៊ើប​អង្កេត​ពី​បទឩក្រិដ្ឋ​មួយ​ត្រូវ​បាន​បើក​ បន្ទាប់​ពី​ការចាប់​ខ្លួន​នៅ​ម៉ូស្គូ​ ឩត្តមសេនីយ​ម្នាក់​ តាម​ផ្លូវ​ការ​ ទទួល​បន្ទុក​ខាង​ប្រយុទ្ធ​ទល់​នឹង​បទឩក្រិដ្ឋ​ចាត់​តាំង​ឡើង។ លោក​Alexandre​ Bolkov​ប្រហែល​ជា​បាន​ជំរិត​យក​ប្រាក់​គេ​រាប់​លាន​អឺរ៉ូ​។​ការនេះ​ឆ្លុះ​ ឱ្យ​ឃើញ​ជា​ថ្មី​ម្តង​ទៀត​អំពើ​ពុករលួយ​ដែល​ស៊ីរូង​ប្រទេស​រុស្ស៊ី​ នៅ​គ្រប់​ជាន់​ថ្នាក់​នៃ​សង្គម។

ប្រធានាធិបតី​រុស្ស៊ី លោក Dmitri Medvedev ខាងស្តាំ និង​លោក​នាយករដ្ឋមន្រ្តី​ Vladimir Poutine ខាងឆ្វេង ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី ២១ មករា ២០១១
ប្រធានាធិបតី​រុស្ស៊ី លោក Dmitri Medvedev ខាងស្តាំ និង​លោក​នាយករដ្ឋមន្រ្តី​ Vladimir Poutine ខាងឆ្វេង ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី ២១ មករា ២០១១ Reuters/Mikhail Klimentyev/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

 

01:39

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​បំផុត​មួយ​នៃ​ប៉ូលិស​ត្រូវ​ជាប់​ចោទ​ពី​បទ​ពុក​រលួយ​ ចាប់​តាំង​ពី​ដប់​ឆ្នាំ​មក។ លោក​ឩត្តមសេនីយ​ប៉ូលិស​ Alexandre​ Bolkov​ ត្រូវ​បាន​តុលាការ​មួយ​នៅ​ម៉ូស្គូ​ ចោទ​តាម​ផ្លូវការ​ នៅ​ថ្ងៃ​សុក្រ​២១​មករា​ ពី​បទ​ជំរិត​យក​ប្រាក់​គេ។

ជា​សំណើច​ចំអក​នៃ​ប្រវត្តិសាស្ត្រ​ ​ លោក​ឩត្តមសេនីយ​ Bolkov​បាន​ស្ថិត​នៅ​ក្នុង​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ ជាអាទិ៍​ គាត់​បាន​សម្រប​សម្រួល​ការប្រយុទ្ធ​ទល់​នឹង​អំពើ​ពុក​រលួយ​ ប្រចាំ​នៅ​ក្នុង​១១​អតីត​សាធារណរដ្ឋ​សូវៀត​នៃ​សហគមន៍​រដ្ឋ​ឯករាជ្យ។

ត្រូវ​បាន​ជាប់​ឃុំ​ពី​ថ្ងៃ​ពុធ​មក​ ​ លោក​Bolkov​ចង់​ជំរិត​យក​ប្រាក់​ជិត​៣៤​លាន​អឺរ៉ូ​ពី​businessman ​មួយ​រូប​ ​ ដើម្បី​អនុញ្ញាត​ឱ្យ​គាត់​អាច​កាន់កាប់​សហគ្រាស​មួយ។

ការចាប់​ខ្លួន​គាត់​បញ្ជាក់​អះអាង​ពាក្យ​សំដី​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ ឌ្មី​ទ្រី​ ម៉េដវេដេវ​(​ Dmitri​ Medvedev​ )​ ថ្លែង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយស្តាយ​អវត្តមាន​នៃ​លទ្ធផល នៅពេល​ដែល​លោក​ ម៉េដវេដេវ ចាត់ទុក​ការប្រយុទ្ធ​ទល់នឹង​អំពើ​ពុករលួយ​ថា ជា​អាទិភាព​មួយ​នៃ​អាណត្តិ​របស់​ខ្លួន។

ការស្ទង់​មតិ​ជា​បន្តបន្ទាប់​គ្នា បញ្ជាក់​ប្រាប់​ថា ប្រជាជន​រុស្ស៊ី ស្គាល់​ភិនភាគ​នៃ​អំពើ​ពុករលួយ ទុក​ដូចជា​គ្រោះ​អាសន្ន​ដ៏​ធំបំផុត​មួយ​នៃ​ប្រទេស ជាអាទិ៍ អំពើពុករលួយ​របស់​​ភ្នាក់ងារ​ប៉ូលិស​រុស្ស៊ី។ គេ​ពុំបាន​យល់​ខុសទេ ដ្បិតស្របតាម​តួលេខ​ជា​ផ្លូវការ ចំនួន​មួយ​ភាគបី​នៃ​អំពើ​ពុករលួយ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ភ្នាក់ងារ​ប៉ូលិស​កំពុង​បំពេញ​មុខងារ​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ