អានតួអត្ថបទ
បទយកការណ៍

ជន​​ពិការ​​ប្រើ​​រទេះ​រុញ​​លែង​​មាន​​ឧបសគ្គ​​ទៀត​​ហើយ​​ជា​​មួយ​​រថយន្ត​​បំពាក់​​ឧបករណ៍​​លើក​​ជន​ពិការ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១០ មេសា​នេះ អង្គការ​ជនពិការ​កម្ពុជា បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​នូវ​រថយន្ត​បំពាក់​ឧបករណ៍​សម្រាប់​លើក​ជនពិការ​ ជា​លើក​ដំបូង​នៅ​កម្ពុជា ​មួយ​គ្រឿង។ តាមរយៈ​រថយន្ត​ដែល​មាន​ឧបករណ៍​លើក​ជន​ពិការ​ប្រើ​​រទេះ​រុញ​​ចូល​ទៅ​ក្នុង​រថយន្ត​នេះ ជន​ពិការ​ដែល​ប្រើប្រាស់​រទេះ​រុញ​លែង​មាន​ឧប​សគ្គ​សម្រាប់​អ្នក​រួម​ដំណើរ​ទៀត​ហើយ​ ក្នុង​ពេល​ធ្វើ​ដំណើរ។ 

រថយន្តសម្រាប់ជនពិការ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង ដោយអង្គការជនពិការកម្ពុជា។
រថយន្តសម្រាប់ជនពិការ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង ដោយអង្គការជនពិការកម្ពុជា។ RFI/mesa
ផ្សាយពាណិជ្ជកម្ម

 

នាយក​ប្រតិ​បត្តិ​អង្គការ​ជនពិការ​កម្ពុជា បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ​ចំពោះ​វត្តមាន​រថយន្ត​បែបនេះ បើ​ទោះ​បីជា​រថយន្ត​នេះ មាន​ត្រឹម​តែ​មួយ​គ្រឿង​ក៏ដោយ។ រថយន្ត​នេះ នឹង​​​ជួយ​សម្រួល​កិច្ចការ​ធ្វើដំណើរ​យ៉ាងច្រើន​ដល់​ជនពិការ។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ រថយន្ត​មួយ​គ្រឿង​នេះ មិន​អាចជួយ​សម្រួល​កា​រ​ធ្វើដំណើរ​របស់​ជន​ពិការ​ប្រ​មាណ​ជាង ២០ម៉ឺន​នាក់​ក្នុង​ប្រទេស​កម្ពុជា​បាន​នោះ​ទេ។ ដូច្នេះ ​ការ​បង្កើត​ចំណត​សម្រាប់​ជន​ពិការ​នៅ​ទីសាធារណៈ និង​បង្កើត​ច្រក​សម្រាប់​ជនពិការ​សម្រាប់​ធ្វើដំណើ​រ​តាម​រថយន្ត​នោះ​ទៀត​​សោត ​ក៏​ត្រូវមាន​​ការជួយ​ការគិតគូរ​ពី​ស្ថាប័ន​​ពាក់ព័ន្ធ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ