រថយន្តក្រុង ៤០គ្រឿងទៀត នឹងត្រូវដាក់ឲ្យប្រើនៅខែកញ្ញាខាងមុខ
សាលារាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈចំនួន៤០ គ្រឿងបន្ថែមទៀត នៅក្នុងខែកញ្ញាខាងមុខនេះ។ រថយន្តក្រុង ៤០ គ្រឿងនេះ នឹងរត់លើផ្លូវ ៣ខ្សែក្នុងរាជធានីភ្នំពេញ ដោយខ្សែទី១ គឺចាប់ពីគីឡូម៉ែត្រលេខ៩ កាត់តាមរង្វង់មូលស្ពានជ្រោយចង្វា ចុះតាមផ្លូវមុនីវង្ស រហូតដល់ស្ពានអាកាសក្បាលថ្នល់ ឆ្លងទៅផ្សារច្បារអំពៅ ហើយបញ្ចប់ត្រឹមក្តីតាកុយ រួចត្រលប់មកវិញ។
ចុះផ្សាយនៅថ្ងៃ៖
ខ្សែទី២ ចេញពីផ្សាររាត្រី តាមផ្លូវស៊ីសុវត្ថិ ឆ្ពោះទៅកាន់រង្វង់មូលស្ពានជ្រោយចង្វា ហើយបន្តតាមផ្លូវទំនប់ទួលគោក ឬផ្លូវទំបន់៧០ ទៅដល់អង់តែនទួលគោក ហើយបត់តាមវិថីគីមអ៊ីលសុង ឆ្លងកាត់ស្តុបតិចណូ ចូលដល់ផ្លូវម៉ៅសេទុង រហូតដល់ស្តុបប៊ូកគោ និងស្តុបក្រសួងកសិកម្ម រួចបត់តាមផ្លូវនរោត្តម ឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់ និងបន្តរហូតដល់តាខ្មៅ។
និងខ្សែទី៣ ចេញពីផ្សាររាត្រី កាត់តាមផ្សារចាស់ និងផ្លូវនរោត្តម រួចឆ្លងទៅផ្លូវកម្ពុជាក្រោម រហូតដល់ស្តុបសន្ធរមុខ បត់ឡើងទៅផ្លូវសហព័ន្ធរុស្ស៊ីវិញ រួចបន្តឆ្លងកាត់ស្ពានអាកាស ៧មករា រហូតដល់រង្វង់មូលចោមចៅ។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងនៅព្រឹកថ្ងៃ ពុធ ទី៣០ កក្កដានេះ។
លោកឡុងឌី ម៉ង់ក៏បានបញ្ជាក់ផងដែរថា ដើម្បីភាពងាយស្រួលក្នុងការគ្រប់គ្រងសេវារថយន្តក្រុងនេះ សាលារាជធានីក៏បានបង្កើតរដ្ឋាករស្វ័យតដឹកជញ្ជូននៅក្នុងផ្នែកនេះ ដែលនឹងមានបុគ្គលិកប្រមាណជា ២០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ