អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ទាត់ចោល​ការចោទ​របស់​ថៃដែល​ថា​កម្ពុជា​បញ្ជូន​មនុស្ស​ទៅ​ជួយ​គាំទ្រ​លោកស្រី​យីងឡាក់

ក្រសួង​កាបរទេស​កម្ពុជា បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​កងទ័ពជើងទឹក​ប្រទេស​ថៃ​ដែលថា កម្ពុជា​បាន​បញ្ជូន​មនុស្ស​ឱ្យចូល​ប្រទេស​ថៃ​ដើម្បី​ចូលរួម​គាំទ្រ​រដ្ឋាភិបាល​លោកស្រី យីង​ឡាក់។ ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រសៀល​ថ្ងៃ​ពុធ​ទី២២មករា​នេះ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែងថា ការចោទប្រកាន់​របស់​យោធា​ជើង​ទឹក​ថៃ​ដែល​អះអាងថា​មាន​រថយន្ត​ដឹក​ពលរដ្ឋ​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​នោះ គឺជា​ការចោទប្រកាន់​ទាំង​ងងើល។ ហើយ​ថា កម្ពុជា​តែងតែ​ណែនាំ​ពលករ​របស់ខ្លួន​មិន​ចូលរួម​សកម្មភាព​ណាមួយ​នៅក្នុង​ប្រទេស​ថៃ​ឡើយ។ យ៉ាងណាក៏ដោយ លោក កុយ គួ​ង​បាន​អះអាងថា នៅ​ថ្ងៃទី២២ មករា​នេះ ក្រសួងការបរទេស​ថៃ ក៏បាន​ចេញមក​បកស្រាយ​ថា​ការចោទប្រកាន់​នោះ​គឺជា​រឿង​ប្រាស់ចាក​ពី​ការពិត​ដែរ។ គួររំលឹកថា ការបដិសេធ​យ៉ាង​ដាច់អហង្កា​យ៉ាងដូច​នេះ ក្រោយ​ពេល​​មន្រ្តី​ទ័ពជើង​ទឹក​ថៃ​ម្នាក់​ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លងទៅ បាន​ចោទប្រកាន់ថា មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា១០ឡាន​ត្រូវបាន​ដឹកបញ្ជូន​ក្នុង​ទឹកដី​ថៃ។

លោក កុយ ​គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា​
លោក កុយ ​គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា​ RFI/ Kim Yuthana
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ