អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​តាម​ដាន​នយោបាយ​ខ្មែរ​និង​គណបក្ស​នយោបាយ​លើក​ពី​ការ​ចរចា​ដើម្បី​បន្ថយ​កម្តៅ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានការណ៍​​នយោបាយ​​នៅ​​ប្រទេស​​កម្ពុជា​​នៅ​ក្នុង​​សប្តាហ៍​​នេះ​​ ត្រូវ​គេ​​មើល​ឃើញ​ថា​​បាន​​ឡើង​​កម្តៅ​​ខ្ពស់​​មិន​​ធ្លាប់​មាន​។ ការ​ឡើង​​កម្តៅ​​បាន​កើត​ឡើង​​បន្ទាប់​ពី​​អាជ្ញាធរ​​ដែល​​ដឹក​នាំ​​ដោយ​​គណបក្ស​កាន់​អំណាច ​​បាន​​ចាប់​ខ្លួន​​តំណាងរាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ជា​​បន្ត​បន្ទាប់​ បន្ទាប់​ពី​​មាន​ការ​​ផ្ទុះ​​​ឡើង​​អំពើ​​ហិ​ង្សា ​កាល​ពី​​ថ្ងៃ​​អង្គារ ​​នៅ​ក្បែរ​​ទីលាន​​ប្រជាធិបតេយ្យ​ ដែល​​ធ្វើ​​ឲ្យ​​​កងការពារ​សន្តិសុខ​ខណ្ឌ​​ដូន​ពេញ​​រង​របួស​​ធ្ងន់​​ស្រាល​​ជាង​៣០​នាក់​។ ហើយ​​សកម្មជន​​គាំទ្រ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ ​ក៏​​រង​របួស​​មួយ​ចំនួន​​ដែរ​។ ការ​ចាប់​ខ្លួន​​និង​​ប្រើ​ប្រាស់​​ប្រព័ន្ធ​​តុលាការ​​ដើម្បី​​ដា​ក់ទោស​​ទៅ​លើ​​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​គណបក្ស​ប្រឆាំង ​​បាន​ធ្វើ​​ឲ្យ​​នយោបាយ​​ដែល​​ជាប់​គាំង​​ស្រាប់​​ កា​ន់​តែ​​​តាន​តឹង​​បន្ថែម​ទៀត។​

ប្រជា​ពលរដ្ឋ​ប្រមូល​ផ្តុំ​ ក្បែរ​តុលាការ​ក្រុង ​​តវ៉ា​ឲ្យ​ដោះលែង​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​។​
ប្រជា​ពលរដ្ឋ​ប្រមូល​ផ្តុំ​ ក្បែរ​តុលាការ​ក្រុង ​​តវ៉ា​ឲ្យ​ដោះលែង​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​។​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ