អានតួអត្ថបទ
បទយកការណ៍

អ្នក​មិន​ចង់​ឲ្យ​មា​ន​ទំនប់​វារី​អគ្គិសនី​តំបន់​អារ៉ែង​ បង្ហាញ​សក្តានុពល​នៅ​ទី​នោះ​ដើម្បី​កុំ​ឲ្យ​មាន​ការ​បំផ្លាញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​មិន​ចង់​ឲ្យ​មាន​ការ​សាង​សង់​ ទំនប់​វារី​អគ្គិសនី​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​ ​សង្កេត​​ឃើញ​មាន​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ​លោក​​ Alex ​Gonzalez-​Davidson​ ជន​ជាតិ​អេស្ប៉ាញ ​ដែល​ជា​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ ជា​អ្នក​ដែល​សកម្ម​ម្នាក់​ ​​ក្នុង​ការ​ទប់​ស្កាត់​មិន​ឲ្យ​ទំនប់​វារី​អគ្គិសនី​នោះ​លេច​ជា​រូប​រាង​។ ​Alex ​បាន​ធ្វើ​សកម្ម​ភាព​​ជា​ច្រើន​ មាន​ការ​តវ៉ា​ ការ​បំបួស​ដើម​ឈើ​ធំ​ៗ ដើរ​ដាក់​ញត្តិ​ ហើយ​ចុង​ក្រោយ​នេះ​ Alex​ បាន​​ព្យា​​យាម​បង្ហោះ​រូបភាព​ ពី​សក្តា​នុពល​ដែល​មាន​នៅ​តំបន់​ស្ទឹង​អារ៉ែង​ ក្នុង​ន័យ​ថា​ រក្សា​​ធន​​ធាន​​ដែល​មាន​នៅ​ទីនោះ​ ​ប្រសើរ​ជាង​ការ​បំផ្លាញ​ ដូរ​យក​ទំនប់​វារី​អគ្គិសនី​។​ 

តំបន់​អារ៉ែង​ ក្នុង​ស្រុក​ថ្ម​បំាង​ខេត្ត​កោះ​កុង​ ដែល​សង្ស័យ​ថា​មាន​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ ។
តំបន់​អារ៉ែង​ ក្នុង​ស្រុក​ថ្ម​បំាង​ខេត្ត​កោះ​កុង​ ដែល​សង្ស័យ​ថា​មាន​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ ។ @មាតាធម្មជាតិ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ