អានតួអត្ថបទ
កម្ពុជា

រដ្ឋ​សភា​​ប្រជុំ​ថ្ងៃ​​​២៨​​កក្កដា​ ​ប្រកាស​សុពល​ភាព​លោក​ សម រង្ស៊ី ​ជា​បេក្ខជន​ជាប់​ឆ្នោត​​តំណាងរាស្ត្រ​

កិច្ច​ប្រជុំ​បន្ទាន់​របស់​​គណៈកម្មា​ធិការ​​អចិន្ត្រៃយ៍​​រដ្ឋសភា​ ដឹកនាំ​​ដោយ​លោក​ ​​ហេង ​សំរិន នៅ​រសៀល​​ថ្ងៃ​ទី​២៥​កក្កដា​នេះ​​ បាន​​សម្រេច​​ថា ​រដ្ឋ​សភា​​ នឹង​​បើក​​​កិច្ច​ប្រជុំ​​វិសាមញ្ញ ​នៅ​​ម៉ោង ​៨ព្រឹក​​​ ថ្ងៃ​​ចន្ទ ​ទី​​២៨​​កក្កដា ​ដើម្បី​​ប្រកាស​​សុពលភាព​ នៃ​អាណត្តិ​​លោក ​សម ​រង្ស៊ី ​ជា​សមាជិក​​រដ្ឋ​សភា ​នីតិកាលទី៥។​​​ អង្គ​ប្រជុំ​នៃ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ​ក៏​បាន​សម្រេច​ប្រគល់​​ភារកិច្ច​​ ជូន​​គណៈ​កម្មការ​​នីតិកម្ម​ និង​យុត្តិធម៌​ នៃ​រដ្ឋ​សភា ​ពិនិត្យ ​និង​សិក្សា ​លើ​ការ​​ស្នើ​​សុំ​​ធ្វើ​​វិសោធន​កម្ម​​ប្រការ​ ៦ ​ថ្មី ​នៃ​បទ​​បញ្ជា​ផ្ទៃ​ក្នុង ​នៃ​រដ្ឋ​សភា​៕

រដ្ឋសភាជាតិ
រដ្ឋសភាជាតិ RFI/Siv channa
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ