អានតួអត្ថបទ
បទយកការណ៍

តន្រ្តី​ប្រមូល​ប្រាក់​ជួយ​ចាស់​ៗ​អ្នក​សុំ​ទាន​មាន​អ្នក​ចូល​រួម​ភាគ​ច្រើន​ជា​យុវជន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​រាត្រី​ថ្ងៃ​សុក្រ​ទី​២១​ មីនា​ ម្សិល​មិញ​នេះ ក្រុមហ៊ុន​អានុស្សា​ និង​ សាលា​បង្រៀន​ព្យា​ណូ​ ស្រណោះ​ បាន​រៀបចំ​ការ​ប្រគំ​តន្រ្តី​ព្យាណូ​ ឈ្មោះ​ថា​ តន្រ្តី​ស្នាម​ញញឹម​នៃ​វ័យ​ជរា​​ ដើម្បី​​ប្រ​មូល​​​ថវិកា​យក​ទៅ​រៀបចំ​កម្មវិធី​មួយ​ ដើម្បី​​​ឲ្យ​​ចាស់​ៗ​អ្នក​សុំ​ទាន​ ទទួល​បាន​អាហារ​ កន្លែង​​សម្រាក​  និង សម្លៀក​បំពាក់​ថ្មី​ៗ នៅ​​ថ្ងៃ​ទី៧​ មេសា ខាង​មុខ​។​ ​ម​នុស្ស​ប្រមាណ​៣០០​នាក់​​បាន​ទៅ​ទស្សនា​ការ​ប្រគំ​តន្រ្តី​​នៅ​យប់​​មិញ​ ​​និង បាន​បរិច្ចាគ​ថវិកា​គំាទ្រ​កម្មវិធី​​មនុស្សធម៌​​មួយ​​នេះ​។​ ក្រៅ​ពី​បាន​ស្តាប់​តន្រ្តី​ព្យាណូ ​នៅ​​ក្នុង​រយៈពេល​ជាង​៣​ម៉ោង​ នៅ​យប់​មិញ​​ក៍​មាន​​ចាក់​​បង្ហាញ​វីដេអូ​ខ្លី​ស្តី​ពី​ជីវិត​ទុរគត​ជន​​​ជា​អ្នក​សុំទាន​។​ លើស​ពី​នេះ​អ្នក​​ចូលរួម​​ខ្លះ​​ក៍​​បាន​​ចែក​​រំលែក​​បទ​​ពិសោធ​ន៍​​ផ្ទាល់​​ខ្លួន​​ដែល​​ពួកគេ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​​ចាស់​ៗ​ជរា​​ដែល​​ដើរ​​សុំ​ទាន​ក្នុង​ទីក្រុង​ទៀត​ផង​។​​

ការប្រគំតន្រ្តីស្នាមញញឹមនៃវ័យជរានៅរាត្រីថ្ងៃសុក្រទី២១មីនាឆ្នាំ2014។
ការប្រគំតន្រ្តីស្នាមញញឹមនៃវ័យជរានៅរាត្រីថ្ងៃសុក្រទី២១មីនាឆ្នាំ2014។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ