អានតួអត្ថបទ
កម្ពុជា

នរោត្តម រណឬទ្ធិ​ និង​ហ៊្វុនស៊ិនប៉ិច​បែកបាក់​គ្នា​ជាថ្មី​និងជា​លើកចុង​ក្រោយ​

ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្រកាស​ដក​ព្រះកាយ បញ្ចប់​ការ​ការ​រួបរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ហើយ​បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ទាំងស្រុង​ទៅ​លើ​លោក​ញឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។​ លោក ញឹក ប៊ុនឆៃ​វិញ​បាន​ថ្លែង​សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ព្រះអង្គម្ចាស់​រណឬទ្ធិ។  

ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ​​
ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ​​ ©លាង​ដឺលុច
ផ្សាយពាណិជ្ជកម្ម

 

មិន​អាច​ទៅ​រួច​ឡើយ ការ​រស់នៅ​រួមគ្នា​វិញ​រវាង​សត្រូវ​បងប្អូន​ហ៊្វុនស៊ិនប៉ិច ​និង​នរោត្តម រណឬទ្ធិ។ បើ​ទោះ​ជាការ រួមគ្នា​ចុងក្រោយ​នៅ​ថ្ងៃ​ទី២៤​ឧសភា​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​សម្រប​សម្រួល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​ដោយ ប៉ុន្តែ​វា​បាន​រលាយ​ទៅវិញ​បាត់​ហើយ។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអង្គ​ក្នុង​បុរី​ឧទ្យាន​បាសាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ព្រះអង្គម្ចាស់​រណឬទ្ធិ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បែកបាក់​ជា​ថ្មី​នេះ ហើយ​ព្រះអង្គ​បាន​ដាក់​ការ​ទទួលខុសត្រូវ​ទាំងអស់​ទៅ​លើ​លោក​ញឹក ប៊ុនឆៃ ដែល​ព្រះអង្គ​អះអាង​ថា មិន​មាន​បំណង​ពិតប្រាកដ​ចង់​បាន​ការ​រួបរួម។

ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​របស់​ព្រះអង្គម្ចាស់​រណឬទ្ធិ លោក​ញឹក ប៊ុនឆៃ​ក៏​ថ្លែង​ការ​សោកស្តាយ​ដូចគ្នា​ដែរ។ ការ​សោកស្តាយ​របស់​ហ៊្វុនស៊ិនប៉ិច​ត្រូវ​ផ្សាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ទៀត​ផង។ ចំពោះ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្តី​បារម្ភ​តែ​មួយ​ដែល​ធ្វើ​អោយ​លោក​ច្រានចោល​ការ​រួបរួម​ជាមួយ​ព្រះអង្គ​ម្ចាស់​នោះ គឺ​ការ​ខ្លាច​ព្រះអង្គម្ចាស់​យក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្មី​ដែល​ព្រះអង្គ​នឹង​ធ្វើ​ជា​ប្រធាន​ទៀត​នោះ ​ទៅ​សហការ​ជាមួយ​គណបក្ស​សម ​រង្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ