អានតួអត្ថបទ
ត្រីទន្លេមេគង្គ

ការសិក្សា៖ ប្រភេទ​ត្រី​មួយភាគប្រាំ​នៅ​ក្នុង​​ទន្លេមេគង្គ​ប្រឈម​នឹង​គ្រោះផុតពូជ

នៅក្នុង​របាយការណ៍របស់​អង្គការ​ការពារ​ធម្មជាតិ​ដឹកនាំ​ដោយ​WWF ដែល​​ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទ​ទី​៤មីនា​២០២ ពូជ​ត្រី​មួយភាគ​ប្រាំ​នៅក្នុង​ទន្លេ​មេគង្គ​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ផុត​ពូជ។ មូលហេតុ​ធំ​បណ្តាល​មក​ពី​ការធ្វើ​ទំនប់​វារី​អគ្គិសនី ឬ​ការ​បូម​ខ្យាច់។

ការសិក្សា៖ ប្រភេទ​ត្រី​មួយភាគប្រាំ​នៅ​ក្នុង​​ទន្លេមេគង្គ​ប្រឈម​នឹង​គ្រោះផុតពូជ
ការសិក្សា៖ ប្រភេទ​ត្រី​មួយភាគប្រាំ​នៅ​ក្នុង​​ទន្លេមេគង្គ​ប្រឈម​នឹង​គ្រោះផុតពូជ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ត្រី​នៅ​ទន្លេ​មេគង្គ​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់។ ជិត​មួយ​ភាគប្រាំ​នៃ​ពូជត្រី​កំពុងស្ថិត​ក្រោម​ការ​គំរាមកំហែង​ផុត​ពូជ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​ស្រី Lan Mercadoនាយិកា​អង្គការ​WWF សម្រាប់​តំបន់​អាស៊ីប៉ាស៊ីហ្វិក​​ នៅ​ក្នុង​អារម្ភកថា​នៃ​របាយការណ៍​របស់សហភាពអន្តរជាតិ​​ដើម្បី​កិច្ច​ការពាររក្សា​​ធម្មជាតិ​​ ចេញ​ផ្សាយ​នា​ថ្ងៃ​ចន្ទទី ៤​មីនា​២០២៤នេះ។

ទន្លេ​មេគង្គ​ជា​អាង​ស្តុក​ធនធាន​ជីវចម្រុះត្រី​​ប្រមាណ​ជាង​១១៤៨​ពូជ ក្នុង​នោះ​ត្រី​បបែល​យក្ស​ទឹក​សាប​ ដែល​គេ​ចាត់​ទុក​ជា​ត្រី​ទឹក​សាប​ដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ផង។ ប៉ុន្តែ​បើ​តាម​អង្គការ​ការពារ​ធម្មជាតិ​ ពូជ​ត្រី​ប្រមាណ​៧៤​កំពុង​រង​គ្រោះ​ផុត​ពូជ ក្នុង​នោះ​១៨​ប្រភេទ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​រងគ្រោះ​ខ្លាំងបំផុត ប៉ុន្តែ​តួលេខ​ពិត​ប្រហែល​ជា​ច្រើន​និង​ធ្ងន់ធ្ងរ​ជាង​នេះ។ នេះ​បើ​តាម​ក្រុម​អ្នក​សិក្សា​ដដែល ដែល​លម្អិតទៀត​ថា មូលហេតុ​នៃ​ការ​បាត់បង់ និង​ធ្លាក់​ចុះ​ចំនួន​ត្រី​នៅ​ទន្លេមេគង្គ បណ្តាលមក​ពី​ការ​សាង​ទំនប់​វារីអគ្គិសនី ការ​នេសាទមិន​ត្រឹមត្រូវ កា​របូម​ខ្យាច់ ​ការ​បំពុល​បរិស្ថាន ​និង​ការ​បាត់​បង់​​​ជម្រក​ត្រី​ ហើយ​​គួប​​ផ្សំបន្ថែម​ដោយ​បាតុភូត​ប្រែប្រួល​អាកាសធាតុ​ទៀត។

ចំនួន​ត្រី​នៅ​បឹង​ទន្លេសាប ដែល​ជា​បឹងទឹក​សាបនិង​ជម្រុក​ត្រី​​ដ៏ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ធ្លាក់​ចុះ​អស់​៨៨%​នៅ​ឆ្នាំ​រវាង​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៩។ ហើយ​នៅ​​ចន្លោះ​ឆ្នាំ​​២០១៥​និង​ឆ្នាំ​២០២០ ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា​ ការ​នេសាទ​ត្រី​នៅ​ទន្លេ​មេគង្គ​បាន​ខាត​បង់​អស់​មួយភាគ​បី​។

សម្រាប់​លោកស្រី​នាយិកា​អង្គការ​WWFប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របាយការណ៍​របស់​អង្គការ​ការពារ​ធម្មជាតិ ជា​សារ​ដាស់​ស្មារតី​ ឱ្យ​ប្រជាពលរដ្ឋ​និង​អង្គការ​អាស៊ី​ខាង​ត្បូង​រួសរាន់​ ​បញ្ចេញ​សកម្មភាពជា​បន្ទាន់។ លោក Zeb Hogan នៃ​អង្គការ​Wonders of the Mekong ដែលចូល​រួម​ចំណែក​បង់​​វិភាគ​ទាន​​ក្នុង​របាយការណ៍នេះ​ ​​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ដំឡើង​គុណភាព​ទឹកទន្លេ​មេគង្គ​ និង​ស្តារ​ជម្រក​ព្រម​ទាំងពូជ​ត្រី​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ជិត​ផុតពូជ ព្រោះ​មិន​ទាន់​ហួស​ពេល​ទេ។ ទន្លេមេគង្គ​និង​ត្រី​ ជា​ប្រភព​ធនធាន​ធម្មជាតិ​សម្រាប់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ តាំងពី​ប្រទេស​ចិន​រហូត​ដល់​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ