អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើអនុក្រឹត្យកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ អាចការពារសត្វផ្សោតបានកំរិតណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំ១២០គីឡូម៉ែត្រ ដើម្បីការពារ និងអភិរក្សសត្វផ្សោត ដោយសំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ទាំងនោះ។ តាមអនុក្រឹត្យដែលចុះកាលពីថ្ងៃទី២៨ ខែកុម្ភៈ គឺថា តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គចែកចេញជាពីរកន្លែង ដោយមានកន្លែងអភិរក្សសត្វផ្សោតទំហំប្រមាណ២១៦គីឡូម៉ែត្រ និងកន្លែងការពារសត្វផ្សោតមានទំហំប្រមាណ៤០៤គីឡូម៉ែត្រ។ ក្នុងនោះ ក៏មានដែរការហាមឃាត់ការធ្វើនេសាទមួយចំនួននៅក្នុងតំបន់ការពារ ប៉ុន្តែសម្រាប់តំបន់អភិរក្សវិញ រដ្ឋាភិបាលហាមឃាត់ចំពោះសកម្មភាពនេសាទគ្រប់ប្រភេទ, ការធ្វើវារីវប្បកម្ម និងការធ្វើនាវាចរដែលមានល្បឿនលើសពី៣០ម៉ែត្រក្នុងមួយម៉ោង និងការតាំងទីលំនៅជាដើម។ ជុំវិញការចេញអនុក្រឹត្យនេះ អ្នកអភិរក្សចាត់ទុកថា ជោគវាសនាសត្វផ្សោតនឹងល្អប្រសើរឡើងវិញ។ ប៉ុន្តែអ្នកតាមដានយល់ថា រដ្ឋាភិបាលគួរពង្រឹងច្បាប់ឱ្យបានខ្លាំងជាមុន ទើបបទល្មើសនេសាទខុសច្បាប់លែងបន្តកើតមាន។   

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ