អានតួអត្ថបទ
អាមេរិក-ឥណ្ឌា

សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​បញ្ជាក់​​ឆន្ទៈ​ខិត​ចូល​គ្នា ​ដើម្បីទប់ទល់​ចិន

ប្រឈម​នឹង​សន្ទុះ​អំណាច​ចិន​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ក្នុង​បរិបទ​នៃ​សង្គ្រាម​​​អ៊ីស្រាអែល-ហាម៉ាសផង​​ និង​សង្គ្រាម​នៅអ៊ុយក្រែនផង នៅ​ថ្ងៃ​សុក្រ​ទី១០​វិច្ឆិកា២០២៣សហ​រដ្ឋ​អាមេរិក​និង​ឥណ្ឌា​ បាន​បង្ហាញ​ឆន្ទៈ​រឹត​ចំណង​​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​នឹង​គ្នា​។ ​

美国印度外交国防2+2部长会议在新德里举行,2023年11月10号
សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​បញ្ជាក់​​ឆន្ទៈ​ខិត​ចូល​គ្នា ​ដើម្បីទប់ទល់​ចិន AP
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​កំពុង​បើក​ជំនួបប្រចាំ​ឆ្នាំ​​២+២ គឺ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​និង​ការពារជាតិ នៅទីក្រុង​ញូវដេលី។ វា​ជា​ការ​ចាំបាច់​បំផុត​ដែលប្រទេស​​ប្រជាធិបតេយ្យ​ដ៏​ធំ​ជាង​គេ​នៅ​លើក​ទាំងពីរ​ត្រូវ​ផ្តោះ​ប្តូរ​ទស្សនៈ​គ្នា​និង​ស្វែង​រក​កម្មវត្ថុ​រួម​សម្រាប់​សុខុមាភាព​ជូន​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស​។ នេះ​ជា​ប្រសាសន៍​របស់​លោក ឡូយ អូស្ទីន រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ ដោយ​លើក​សរសើរ​ថា កិច្ចសហប្រតិបត្តិការ​អាមេរិក​ឥណ្ឌាត្រូវ​បាន​ពង្រឹង​លើ​គ្រប់​វិស័យ។ រីឯ​លោក​ប្រមុខ​ការទូត​អាមេរិក អង់តូនីប្លីងកិន​វិញ បាន​ទទូច​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​របស់​អាមេរិក​ចំពោះ​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​ភាព​ចាំបាច់នៃ​ការ​​តំបន់អាស៊ីប៉ាស៊ីហ្វិក​ឱ្យ​រុងរឿង សេរី ពិត និង​ប្រាកដ ពោល​គឺ​អាមេរិក​ចង់ដៅ​រិះគន់​ដោយ​មិន​ចំហ​មហិច្ឆតា​សេដ្ឋកិច្ច​ នយោបាយ​​និង​យុទ្ធសាស្ត្រ​ចិន​នៅ​ក្នុង​តំបន់។​

ចំណែក​ភាគីឥណ្ឌា​វិញ លោកប្រមុខ​ការទូត ​​ជៃស្ហាន់ការបាន​លើក​សរសើរ​​ជំនួប​ប្រចាំឆ្នាំ​២+២ ថា​ជា​ទំព័រ​ទំនាក់ទំនង​ថ្មី​រវាង​​សហរដ្ឋ​អាមេរិក-ឥណ្ឌា​ តាម​គន្លង​នៃ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ណារិនដ្រា​ ម៉ូឌី  នៅ​វ៉ាស៊ីនតោន​កាលពី​ខែ​មិថុនា​កន្លង​ទៅ។

ឥណ្ឌា​សមាជិក​សម្ព័ន្ធ​កិច្ចសហប្រតិបត្តិការ​ការ​ពារជាតិ​​ហៅកាត់​ថា​Quad ជាមួយ​បី​​ប្រទេសផ្សេង​ទៀត​គឺ​​សហរដ្ឋ​អាមេរិក អូស្ត្រាលី ​ជប៉ុន ត្រូវបាន​សម្ព័ន្ធ​មិត្ត​ចាត់​ទុក​ជា​របង​​ទប់​ឥទ្ធិពល​និង​មហិច្ឆតា​ចិន​ដែល​រីក​ធំធាត់​ជា​លំដាប់​នៅក្នុង​តំបន់អាស៊ី​ប៉ាស៊ីហ្វិក។ រដ្ឋបាល​អាមេរិក​ត្រូវ​ការ​​ផ្តល់​អាទិភាព​ដល់​​ទំនាក់ទំនង​ជា​មួយ​ឥណ្ឌា​ព្រោះ​មាន​កង្វល់​រួម​គឺ​ប្រឆាំង​នឹង​ចិន។​ជាង​នេះ​ទៅ​ទៀត វ៉ាស៊ីនតោន​សង្ឃឹម​ថា​ការ​បង្ខិត​ទំនាក់ទំនង​ក្នុង​វិស័យ​ការពារ​ជាតិ​ឱ្យ​បាន​កាន់​តែ​ស្អិត​ល្មួត​ជិត​គ្នា អាច​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​ឥណ្ឌា​ងាក​ចេញ ឬ​ខិត​ឆ្ងាយ​ពី​រុស្ស៊ី​បាន​ខ្លះ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជាអាមេរិក​មាន​ចេតនា​លើក​ទឹក​ចិត្ត​ឱ្យ​មានកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​វិស័យ​ការពារ​ជាតិតាម​សេចក្តី​ត្រូវការ​របស់​ឥណ្ឌា​ផង និង​អាច​ជួយ​ពិភពលោក​ឱ្យ​មាន​សន្តិសុខ​កាន់​តែ​ប្រសើរ​ផង។

ក្នុង​ន័យ​នេះ ជំនួប​២+២ ត្រូវ​ជជែក​ផង​ដែរ​អំពី​ប្រធានបទ​រុស្ស៊ីធ្វើ​សង្គ្រាម​ចូល​​ឈ្លានពានអ៊ុយក្រែន​​ ពី​សង្គ្រាម​អ៊ីស្រាអែលនិងហាម៉ាស។ ជម្លោះ​នេះ​បាន​និងកំពុងក្លាយ​ជា​ឧបសគ្គ​ចម្បង​នៃ​គម្រោង​បង្កើត​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​ភ្ជាប់​ពី​អឺរ៉ុប​-​ដើម​បូព៌ា​និង​ប្រទេស​ឥណ្ឌា​ ដែល​ទើប​បង្ហាញ​ឱ្យ​ដឹង​ក្នុង​ជំនួប​កំពូល​ហ្សេ​៧​នៅ​ទីក្រុង​ញូវដេលី កាលពី​ខែ​កញ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ