អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការបោសសម្អាតគ្រឿងញៀនលើមន្រ្តីរាជការស៊ីវិលអាចមានប្រសិទ្ធភាពកម្រិតណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានចេញបញ្ជាឲ្យបន្តធ្វើតេស្តរកសារធាតុគ្រឿងញៀនលើមន្រ្តីរាជការស៊ីវិលទាំងអស់។ បើរកឃើញថាមានជាប់ពាក់ព័ន្ធនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌដូចជាកងកម្លាំងប្រដាប់អាវុធដែរ។ ការបញ្ជាក់បែបនេះរបស់នាយករដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតរបស់អា​ជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ការធ្វើតេស្តរកសារធាតុគ្រឿងញៀនលើមន្រ្តីរាជការស៊ីវិលនេះត្រូវបានអ្នកឃ្លាំមើលសង្គមគាំទ្រ  និងស្នើឲ្យធ្វើការងារនេះប្រកបដោយតម្លាភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ