អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រុមអ្នកវិភាគ៖ការបង្កើតក្រុងរុនតាឯកជាយុទ្ធសាស្ត្រនយោបាយទាញពលរដ្ឋពីតំបន់អង្គរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចបង្កើតក្រុងថ្មីមួយទៀតឈ្មោះ "រុនតាឯកតេជោសែន"ស្ថិតក្នុងខេត្តសៀមរាប។ តាមអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតកាលពីថ្ងៃទី១០ មករា ក្រុងថ្មីនេះមាន២សង្កាត់គឺ សង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ដែលបានកាត់ចេញពីឃុំរុនតាឯកនៃស្រុកបន្ទាយស្រី និងឃុំបល្ល័ង្កពីស្រុកប្រាសាទបាគង។ តែអ្នកវិភាគ និងអង្គការសង្គមស៊ីវិលអះអាងថា តំបន់រុនតាឯកមិនទាន់ស័ក្តិសមក្នុងការប្រែក្លាយជាក្រុងថ្មីទេ ព្រោះតំបន់នោះនៅមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់គ្រាន់។  មួយវិញទៀត អ្នកវិភាគចាត់ទុកការបង្កើតក្រុងថ្មីជាយុទ្ធសាស្ត្រនយោបាយដើម្បីទាញចិត្តពលរដ្ឋរស់នៅក្នុងតំបន់អង្គរដែលមិនទាន់ផ្លាស់មករស់នៅក្នុងតំបន់រុនតាឯក។ ចំណែក ខាងរាជបណ្ឌិត្យសភាកម្ពុជាវិញ ក៏យល់ស្របដូចទៅនឹងអ្វីដែលក្រុមអ្នកវិភាគខាងលើលើកឡើងដែរ។ 

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក © FN
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ