អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

វិធានការបណ្តេញមន្ត្រីពាក់ព័ន្ធគ្រឿងញៀនទទួលបានការសាទរ តែការអនុវត្តជាក់ស្តែងនៅតែជាបញ្ហា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា បើមន្ត្រីនគរបាល ឬកងកម្លាំងប្រដាប់អាវុធណាតេស្តរកឃើញសារធាតុញៀន នឹងត្រូវដកចេញពីក្របខណ្ឌតែម្តង។ លោកបន្តថា នេះជារបៀបដែលលោកបោសសម្អាតផ្ទះឱ្យស្អាត។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃក៏អះអាងថា ក្រសួងមហាផ្ទៃកំពុងអនុវត្តវិធានការនេះជាដំណាក់ៗកាលដោយរំពឹងនូវលទ្ធផលខ្ពស់។ តែអ្នកវិភាគ និងក្រុមអង្គការសង្គមស៊ីវិលព្រួយបារម្ភពីការអនុវត្តមិនបានគ្រប់ជ្រុងជ្រោយ។ មិនគ្រប់ជ្រុងជ្រោយត្រង់ថា ការស្វែងរកសារធាតុញៀនលើមន្ត្រីនគរបាល ឬកងកម្លាំងប្រដាប់​អាវុធធ្វើឡើងតែមួយឆាវ និងខ្វះតម្លាភាព។

រូបតំណាង
រូបតំណាង AFP - TANG CHHIN SOTHY
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ