អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​មាន​ដំណោះស្រាយ​ណា​បញ្ចប់​ការបោះបង់​ចោល​សំណង់​អគារ​ជាង១ពាន់​កន្លែង​នៅខេត្ត​ព្រះសីហនុ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណង់​អគារ​ប្រមាណ​១១៥០​កន្លែង​ ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​បញ្ឈរ​ទុក​ចោល​ដោយ​គ្មាន​វត្តមាន​សាងសង់​ឬអភិវឌ្ឍន៍​ណាមួយ​បន្ត​ឡើយ​ជាង៣ឆ្នាំ​មក​នេះ ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​អាជីវកម្ម​ហ្គេម​អនឡាញ​កាល​ពីខែសីហា ​ឆ្នាំ២០១៩​ ហើយ​ក្រោយពី​មាន​ការចាកចេញ​យ៉ាង​គំហុក​របស់​អ្នក​វិនិយោគិនចិន។​ តែយ៉ាងណា ​កាល​ពីពាក់​កណ្តាល​ខែកក្តដា​ ឆ្នាំ២០២២​នេះ ​រដ្ឋាបាល​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ផ្តើម​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ វិស័យ​ឯកជន​ វិស័យ​ធនាគារ ​និង​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ ដើម្បី​ដោះស្រាយ​វិបត្តិ​អគារ​ដែល​បាន​ទុក​ចោល​រាប់ពាន់​កន្លែង​ ដោយ​ធ្វើឱ្យយ៉ាងណា​ឱ្យ​មាន​ដំណើរការ​សាងសង់​ឡើងវិញ​ ឬដោះស្រាយ​បញ្ចប់​ដើម្បី​រៀបចំផែន​ការ​អភិវឌ្ឍ​ទីក្រុងថ្មី។​ ពីខាង​អ្នក​ជំនាញ​ផ្នែកសេដ្ឋកិច្ច​ ផ្នែកការ​អភិវឌ្ឍន៍​សង្គម​ និង​អចលនទ្រព្យ​បាន​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​ ជាពិសេស​រដ្ឋបាល​ខេត្ត​ពន្លឿននីតិវិធី​ដោះស្រាយ​បញ្ចប់​ឱ្យបាន​ឆាប់​ ដើម្បី​ធានា​បាន​នូវ​ការអភិវឌ្ឍន៍​ និង​ការ​វិនិយោគ​ដទៃទៀត។​    

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ