អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

វត្តមានរោងចក្រតម្លើងរថយន្តជាបន្តបន្ទាប់បង្ហាញថាកម្ពុជាកំពុងចាប់ផ្តើមចាប់យកឧស្សាហកម្មធុនមធ្យមឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅកម្ពុជានឹងមានរោងចក្រផលិតរថយន្ត Toyota នៅតំបន់សេដ្ឋកិច្ចពិសេស ខណៈបច្ចុប្បន្នកម្ពុជាមានកន្លែងផលិតរថយន្តនៅខេត្តមួយចំនួន ក្នុងនោះមានរថយន្ត Ford ជាដើម ដែលកំពុងដំណើរការនៅខេត្តពោធិ៍សាត់។ ការលើកឡើងនេះ នៅក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុម​ហ៊ុនមីនេបៀរបស់ជប៉ុននៅប្រទេសកម្ពុជា នាថ្ងៃទី០១ធ្នូ។ បើតាម​អ្នកជំនាញសេដ្ឋវិញ អ្នកខ្លះបានលើកឡើងថានេះ ជាជំហានដំបូងប៉ុណ្ណោះនៃវិស័យឧស្សាហកម្មរបស់កម្ពុជា ដែលចាប់ផ្ដើម​ផលិតរថយន្តនៅក្នុងស្រុក ហើយសង្ឃឹមថានៅខាងមុខវិស័យឧស្សាហកម្មកម្ពុជា នឹងឈានដល់កម្រិតមធ្យម និងបង្គួរ។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ