អានតួអត្ថបទ
បទយកការណ៍

អតិថិជនបុរីពិភពថ្មីថា ពួកគេនឹងបន្តការតវ៉ារហូតដល់ម្ចាស់បុរីចេញមុខដោះស្រាយឱ្យបានត្រឹមត្រូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅព្រឹកថ្ងៃទី១៥ មីនានេះ អតិថិជនបុរីពិភពថ្មីប្រមាណ៣០នាក់បានប្រមូលផ្តុំគ្នាតវ៉ាសារជាថ្មីនៅពីមុខការិយាល័យលក់របស់បុរីពិភពថ្មីកំបូល៣។ ការចេញតវ៉ារបស់ពួកគេលើកនេះដោយសារតែពួកគេនៅមិនទាន់ទទួលបានដំណោះស្រាយសមស្របពីភាគីម្ចាស់បុរី ខណៈការដោះស្រាយរបស់ក្រសួងដែនដីនាពេលកន្លងមកគ្មានប្រសិទ្ធិភាព។ អតិថិជនមួយចំនួនដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ និងលុបឈ្មោះចេញពីប្រព័ន្ធទិញអចលនទ្រព្យបានស្នើសុំឱ្យម្ចាស់បុរីផ្តល់សំណង៥០ភាគរយនៃប្រាក់ដែលពួកគេបានបង់។ ពួកគេបានសន្យាបន្តសកម្មភាពតវ៉ារហូតដល់ម្ចាស់បុរីចេញមុខដោះស្រាយឱ្យបានត្រឹមត្រូវ។

អតិថិជនបុរីពិភពថ្មីប្រមូលផ្តុំគ្នាតវ៉ានៅពីមុខការិយាល័យលក់
អតិថិជនបុរីពិភពថ្មីប្រមូលផ្តុំគ្នាតវ៉ានៅពីមុខការិយាល័យលក់ © ឈា ប៊ុណ្ណារិទ្ធ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ