អានតួអត្ថបទ
បទយកការណ៍

Catherine Ngoកូនកាត់ចិនវៀតណាមដែលកំណត់អត្តសញ្ញាណខ្លួនជាខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាតឺរីន ងោ Catherine Ngo កើតធំដឹងក្តី​នៅជាយក្រុង​ប៉ារីស។ នៅ​អាយុ ១៥ឆ្នាំ កូនកាត់វៀតណាមចិន​រូបនេះ​ដឹង​ថា ខ្លួន​មាន​ដើមកំណើត​ខ្មែរ ព្រោះ​មាន​ឪពុក​កើត នៅស្រុកខ្មែរ នៅមុន​របប​ខ្មែរក្រហម។ នៅ​អាយុ ៣៣ឆ្នាំ កាតឺរីន ងោ ដឹងជា​លើកទី១​ថា របបខ្មែរក្រហម​ជា​របប​ប្រល័យពូជសាសន៍​សម្លាប់​ប្រជាជនជាង ២លាន​នាក់។ នៅក្នុង​សៀវភៅដែលមានចំណងជើងថា អូ ដឺឡា ឌុយ កាំបូដ Au Delà du Cambodge កាតឺរីន ងោរៀបរាប់​ពីដំណើរជីវិត​គ្រួសារ​របស់ឪពុកនាង ដែលរត់ភៀសខ្លួន​ពី​កម្ពុជា មុនមកតាំងទីរស់នៅ​ប្រទេស​បារាំង។ តើមានអ្វីដែលបណ្តាល​ឲ្យ Catherine ចាប់អារម្មណ៍​សរសេរ​សៀវភៅនិយាយ​ពីប្រវត្តិគ្រួសារ​របស់​ឪពុក។

កាតឺរីន ងោ អ្នកនិពន្ធសៀវភៅ Au Delà du Cambodge
កាតឺរីន ងោ អ្នកនិពន្ធសៀវភៅ Au Delà du Cambodge © Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ