អានតួអត្ថបទ
បទយកការណ៍

សៀវភៅ ព្រលឹងចុងសក់​របស់​លោក សេរ៉ា ក្នុងឱកាស​ថ្ងៃរំលឹកខួប១៧ មេសា​ឆ្នាំ​១៩៧៥

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​ឱកាស​អបអរឆ្នាំថ្មីប្រពៃណីជាតិ ពិតមែនហើយ ប៉ុន្តែ វាក៏ជា​ពេលវេលា​ដែលធ្វើ​ឲ្យនឹក​ទៅ​ដល់​ថ្ងៃ​ប្រវត្តិសាស្រ្ត ថ្ងៃ​១៧មេសា ដែល​ជា​ថ្ងៃ​បើកឆាក​ដំបូង​នៃ​ដំណើររបស់​កម្ពុជា​ទៅក្នុង​ភពអន្ធការ​របស់​ខ្មែរក្រហម។ សម្រាប់​លោក​សេរ៉ា អ៊ីង កូនខ្មែរកាត់បារាំង ដែល​មាន​វត្តមាននៅទីក្រុង​ភ្នំពេញ នៅថ្ងៃខ្មែរក្រហមចូលកាន់កាប់ទីក្រុង​ភ្នំពេញ ថ្ងៃ១៧មេសា​បាន​ចារជាប់​ក្នុង​ការចងចាំ​របស់​លោក ព្រោះថា នៅថ្ងៃនោះហើយ ដែល​លោក​បាត់ដំណឹង​ឪពុក ដែលត្រូវ​ទាហាន​ខ្មែរក្រហមចាប់ខ្លួន នៅក្រោយ​ដើរចេញពី​ស្ថានទូតបារាំង​នៅទីក្រុង​ភ្នំពេញ។ នៅក្នុង​ឱកាស​ខួបទី​៤៨ នៃ​ការចូលកាន់អំណាច របស់​ពួកខ្មែរក្រហម លោក​សេរ៉ា អ៊ីង​បាន​ចេញផ្សាយ​សៀវភៅ​មួយក្បាលដែលមានចំណងជើង ថា l’Ame au bord des cheveux ប្រែជាភាសាខ្មែរថា ព្រលឹង​ចុងសក់ ចេញផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ព Delcourt។

លោកសេរ៉ា អ៊ីងបានចេញផ្សាយសៀវភៅមួយក្បាលទៀតដែលមានចំណងជើង ថា l’Ame au bord des cheveux ប្រែជាភាសាខ្មែរថា ព្រលឹងចុងសក់ ចេញផ្សាយដោយគ្រឹះស្ថានបោះពុម្ព Delcourt ឆ្នាំ ២០២៣
លោកសេរ៉ា អ៊ីងបានចេញផ្សាយសៀវភៅមួយក្បាលទៀតដែលមានចំណងជើង ថា l’Ame au bord des cheveux ប្រែជាភាសាខ្មែរថា ព្រលឹងចុងសក់ ចេញផ្សាយដោយគ្រឹះស្ថានបោះពុម្ព Delcourt ឆ្នាំ ២០២៣ © Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ