នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFI ថ្ងៃនេះ អ៊ឹង ប៊ុនថន សូមបង្ហាញពីប្រវត្តិ លោក គួច ណារិទ្ធ ជាបិតាស្ថាបនិកហាងនាឡិកា Rathana5555។ លោកមានវាសនាគេចផុតពីការសម្លាប់ដោយ ខ្មែរក្រហមជាច្រើនដង ដោយសារតែការជួសជុលនាឡិកានេះឯង ខណៈដែលគាត់មិនមានជំនាញនេះទាល់តែសោះពីមុនមក។ មានអាយុជាង៧០ឆ្នាំ លោក ណារិទ្ធ ចាត់ទុកនាឡិកា គឺជាជីវិតរបស់គាត់ ហើយចង់ឃើញប្រទេសកម្ពុជាអាចផលិតនាឡិកាបានដោយខ្លួនឯងទៅថ្ងៃខាងមុខ។
មើលវគ្គផ្សេងទៀត
-
កំពង់ឆ្នាំង៖ម៉ាស៊ីនកិនដីជួយសម្រួលកម្លាំងដល់សិប្បករឆ្នាំងដី
ពលរដ្ឋរស់នៅក្បែរៗជើងភ្នំក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែរក្សាមុខរបបដូនតារបស់ខ្លួន គឺសិប្បកម្ម«កុលាភាជន៍» ដែលមានដូចជា ឆ្នាំងដី ក្អម និងរូបសត្វជាច្រើន ដែលធ្វើពីដីឥដ្ឋ។ មុខរបរនេះពីដើមឡើយគឺត្រូវប្រើកម្លាំងពលកម្មធ្ងន់ធ្ងរ ដោយសារតែត្រូវវាយដីបំបែកឲ្យហ្មត់ល្អ មុននឹងយកទៅលាយទឹកឲ្យស្អិតរមួត។ តែបច្ចុប្បន្ន ពលរដ្ឋចេះច្នៃម៉ាស៊ីនម្យ៉ាងដូចម៉ាស៊ីនកិនស្រូវដែរ ដើម្បីកិនដីឲ្យហ្មត់ដូចកន្ទក់ លក់ឲ្យសិប្បករ ដើម្បីផលិតផ្ទាល់ដៃ ទៅជារបស់ប្រើប្រាស់។13/05/202408:10 -
ស្រុកកោះធំ៖អ្នកផលិតម្សៅជ្រែស្នើរដ្ឋាភិបាលជួយអភិរក្ស និងរកទីផ្សារ
អ្នកភូមិពោធិ៍មិត្តក្នុងស្រុកកោះធំប្រមាណ៨គ្រួសារកំពុងបន្តអាជីពជាអ្នកផលិតម្សៅជ្រែដែលបន្សល់ទុកពីដូនតា។ ក្នុងចំណោមអ្នកផលិតទាំង៨គ្រួសារ មាន ២គ្រួសារព្រួយបារម្ភពីការអាចបាត់បង់របរមួយនេះបន្តិចម្តងៗនៅថ្ងៃខាងមុខ។ ព្រួយបារម្ភដោយសារតែពួកគេពុំសូវទទួលបានកម្រៃខ្ពស់ពីការផលិតរបស់ខ្លួន ត្បិតឈ្មួញកណ្តាលផ្តល់តម្លៃថោកពេក។ នៅក្នុងន័យនេះ អ្នកផលិតម្សៅជ្រែបានស្នើឪ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារដែលឪ្យតម្លៃខ្ពស់ និងចូលរួមអភិរក្សរបរមួយនេះកុំឪ្យបាត់បង់៕04/04/202410:49 -
២៧ឆ្នាំខួបគប់គ្រាប់បែក៖ ពលរដ្ឋចង់ឃើញរដ្ឋាភិបាលវែកមុខឃាតករមកកាត់ទោស
៣០មីនា១៩៩៧-៣០មីនា២០២៤ ជាខួប២៧ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ នៅខាងមុខវិមានរដ្ឋសភាចាស់ ដែលបណ្តាលឲ្យមនុស្ស១៦រូបបាត់បង់ជីវិត និងរងរបួសជាង១០០នាក់។ នៅថ្ងៃទី៣០មីនាឆ្នាំនេះ មានការជួបជុំគ្នាបែបសាសនា ដូចរាល់ឆ្នាំដែរ នៅមុខចេតិយ៏មួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។ សម្រាប់សាក្សីដែលនៅរស់រានជីវិតពីព្រឹត្តិការណ៍៣០មីនា១៩៩៧ នៅតែបន្តទាមទារឲ្យរដ្ឋាភិបាលវែកមុខឃាតករយកមកកាត់ទោស។30/03/202406:32 -
លោកងួន សុខខឿន៖ជនមានពិការភាពមិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនា
ប្រមាណ៣០ឆ្នាំមកហើយ ដែលលោក ងួន សុខខឿន បានចាកចេញពីស្រុកកំណើត ដើម្បីប្រកបរបររកស៊ីចិញ្ចឹមជីវិតនៅរាជធានីភ្នំពេញ។ ធ្លាប់ជាអ្នកខាត់ស្បែកជើង និងជាជាងជួសជុលវិទ្យុទូរទស្សន៍ ជនមានពិការភាពម្នាក់នេះ កំពុងប្រកបរបរជាអ្នកធ្វើសាប៊ូលាងចាន និងឆ្លៀតលក់កាសែត។ ចំពោះលោក ងួន សុខខឿន, ពិការភាពមិនមែនជាឧបសគ្គរារាំងជីវិតរស់នៅប្រចាំថ្ងៃទេ។ លោកថា ជនពិការគ្រប់រូបមិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនាឡើយ៕22/03/202406:37 -
ក្មេងស្រីជនជាតិដើមភាគតិចមួយចំនួនរើសរៀនជំនាញដើម្បីបញ្ចៀសការរៀបការវ័យក្មេង
ក្មេងស្រីជនជាតិដើមភាគតិចមួយចំនួនរស់ក្នុងខេត្តរតនគិរីកំពុងរៀនជំនាញដែលជាតម្រូវការទីផ្សារដូចជាកាត់ដេរសម្លៀកបំពាក់ សម្អាងការ អ៊ុតសក់ ធ្វើក្រចក ឬឌីហ្សាញជាដើម។ ភាគីពាក់ព័ន្ធលើកឡើងថា ការជំរុញ និងគាំទ្រឲ្យក្មេងស្រីជនជាតិដើមភាគតិចរើសរៀនជំនាញដែលខ្លួនស្រឡាញ់រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអាពាហ៍ពិពាហ៍វ័យក្មេង។ រតនគិរីជាខេត្តមួយក្នុងចំណោមខេត្ត៩ផ្សេងទៀតដែលមានអាត្រាក្មេងស្រីរៀបការវ័យក្មេងខ្ពស់ជាងគេ។ ពីខេត្តរតនគិរី សូមស្ដាប់បទយកការណ៍របស់អេង គឹមហុង ដូចតទៅ12/03/202411:38