អាទិត្យ 22 មករា 2012
លោកប៉ែន សុមុនី៖”យុវជនអាស៊ានមានកម្រិតអប់រំខុសគ្នាច្រើន”
លោក ប៉ែន សុមុនី នាយកប្រតិបត្តិនៃអង្គការស្ម័គ្រចិត្តដើម្បីសង្គម
RFI/Delux Leang
ក្រៅពីកិច្ចប្រជុំថ្នាក់រដ្ឋាភិបាល សន្និសីទសង្គមស៊ីវិលអាស៊ាន ឬវេទិកាប្រជាពលរដ្ឋអាស៊ាន ក៏នៅមានវេទិកាយុវជនអាស៊ានមួយទៀតដែរ ដែលត្រូវរៀបចំជារៀងរាល់ឆ្នាំនៅតាមប្រទេសដែលជាម្ចាស់ផ្ទះអាស៊ាន។ វេទិកាយុវជនអាស៊ានទើបត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដើម្បីផ្តល់ឱកាស និងកន្លែងអោយយុវជននិយាយអំពីបញ្ហា និងសេចក្តីត្រូវការរបស់ពួកគេទៅប្រមុខរដ្ឋាភិបាល។ តើវេទិកាយុវជនអាស៊ានប្រព្រឹត្តទៅយ៉ាងដូចម្តេច? តើអ្វីខ្លះជាបញ្ហារបស់យុវជនអាស៊ាន? លោកប៉ែន សុមុនី នាយកប្រតិបត្តិនៃអង្គការស្ម័គ្រចិត្តដើម្បីសង្គម នឹងឆ្លើយតបសំណួរទាំងនេះនៅក្នុងបទសម្ភាសន៍ជាមួយលាង ដឺលុច អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ។

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ