អានតួអត្ថបទ
បទយកការណ៍

លោក សេង តារា​ អ្នក​គាស់​កកាយ​ប្រវត្តិ​អ្នកសិល្បៈ​ឆ្នាំ​ ១៩៦០​និង​៧០

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក សេង តារា គឺ​ជា​បុគ្គល​ម្នាក់​ដែល​បាន​ដាក់​ទុន​ថវិកា ពេលវេលា ផ្ទាល់ខ្លួន​ដើម្បី​ចុះ​ស្រាវជ្រាវ ចងក្រង​ជីវប្រវត្តិ​តារា​ចំរៀង កវីនិពន្ឋ កាលពី​សង្គម។ សិល្បករ កវីនិពន្ឋ ជាច្រើន​រូប​ក្នុង​ទសវត្សរ៍ឆ្នាំ​៦០​និង​៧០ បាន​ស្លាប់ ស្ទើរ​អស់​រលីង​នៅ​ក្នុង​របប​ខ្មែរក្រហម។ ខ្មែរក្រហម​មិន​ត្រឹម​សម្លាប់​សិល្បករ​ទំាង​នោះទេ ឯកសារ​នានា ទាក់ទង​នឹង​ជីវិត សិល្បករ ទំាង​នោះក៏​ត្រូវ​ពួក​អាវខ្មៅ​បំផ្លាញ​គ្មាន​សល់។ ចាប់តំាងពី​ឆ្នាំ ២០០៤​រហូត​មកដល់​ពេលនេះ លោក សេង តារា បាន​ឈ្មុសឈ្មុល រក​ឃើញ​ប្រវត្តិ​សិល្បករ កវី​និពន្ឋ​មួយ​ចំនួន​ដូចជា​លោក​ស៊ិន​ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ឋា មក​សរសេរ​ក្នុង​សៀវភៅ មាស​ស្រោបនគរ និង​សៀវភៅ​ថ្ងៃ​លិច​ឯនាយ​សមុទ្រ។ លោក សេង តារា​និយាយ​ថា ប្រហែល​លោក​ត្រូវ​ចំណាយ​ពេល​វេលា​ពេញ​មួយ​ជីវីត ដើម្បី​គាស់​កកាយ​ពី​ប្រវត្តិ សិល្បករ ពីដើម​គ្រប់ផ្នែក​ ទំាង​សិល្បៈ​ចំរៀង សិល្បៈ បុរាណ​អោយ​អស់៕

លោក សេង តារា អ្នកគាស់កកាយប្រវត្តិអ្នកសិល្បៈឆ្នាំ ១៩៦០និង៧០
លោក សេង តារា អ្នកគាស់កកាយប្រវត្តិអ្នកសិល្បៈឆ្នាំ ១៩៦០និង៧០ © អ៊ឹម ណាវិន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ