គណបក្សប្រជាជនកម្ពុជាទទួលយកលទ្ធផលបោះឆ្នោតឃុំសង្កាត់ តែគណបក្សសម រង្ស៊ីច្រានចោល

លទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៣មិថុនា ម្សិលមិញ ដែលប្រកាសដោយ គ.ជ.ប. បង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះ នាំមុខលើសលុប លើគណបក្សនយោបាយ ៤ ផ្សេងទៀត ដែលទទួលបានសំឡេងគាំទ្រ ក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលបោះឆ្នោត ដែលគណបក្សប្រជាជន កាន់កាប់ឃុំសង្កាត់ចំនួន ១៥៩១ ឃុំសង្កាត់ ក្នុងចំណោម ១៦៣៣ ឃុំសង្កាត់ទូទាំងប្រទេស។ ចំណែកគណបក្សសមរង្ស៊ី ដែលស្ថិតនៅលំដាប់លេខរៀងទី២ តាមរយៈអ្នកនាំពាក្យ លោក យឹម សុវណ្ណ បានប្រកាសច្រានចោលលទ្ធផលបោះឆ្នោតឃុំសង្កាត់។
ការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ត្រូវបានគេប្រកាសលទ្ធផលក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា បន្តនាំមុខ ដោយដណ្តើមបានតំណែងមេឃុំចៅសង្កាត់ ចំនួន ១៥៩១ ឃុំសង្កាត់ ក្នុងចំណោម ១.៦៣៣ ឃុំសង្កាត់។ ចំណែកគណបក្សសមរង្ស៊ី ដែលឈរលំដាប់ទី២ ទទួលបាន ២៤ ឃុំសង្កាត់ ក្នុងតំណែងជាមេឃុំ ចៅសង្កាត់ និងគណបក្សសិទ្ធិមនុស្ស ចំនួន ១៨ ឃុំសង្កាត់។
លទ្ធផលមិនផ្លូវការ នៃការបោះឆ្នោតឃុំសង្កាត់ ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃចន្ទនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៨.១៨៣ អាសនៈ និងសំឡេងឆ្នោត ៣.៦៣៨.២៩០។ គណបក្សសមរង្ស៊ី ចំនួន ២.១៥៥ អាសនៈ ជាមួយនឹងសំឡេងឆ្នោត ១.២២១.៨៣២។ គណបក្សសិទ្ធិមនុស្ស ចំនួន ៨០០ អាសនៈ និងសំឡេងឆ្នោត ៥៧៣.៩៧៥។ គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ១៦០ អាសនៈ និងសំឡេងឆ្នោត ២២៧.២៨៧ និងគណបក្សនរោត្តម រណឫទ្ធិ ចំនួន ៥៣ អាសនៈ និងសំឡេងឆ្នោត ១៦៩.១៩៥។
លទ្ធផលបោះឆ្នោតឃុំសង្កាត់ខាងលើនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មការរបស់គណបក្សប្រជាជនកម្ពុជា បានបកស្រាយនៅថ្ងៃនេះថា គឺប្រហាក់ប្រហែលនឹងការរំពឹងទុក។ ម្យ៉ាងទៀត ការបោះឆ្នោតពេលនេះ នឹងឆ្លុះបញ្ចាំងពីលទ្ធផលនៃការបោះឆ្នោតសភា នៅឆ្នាំក្រោយ។ នោះគឺចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជា នៅប្រហាក់ប្រហែលពេលមុន តែគណបក្សសមរង្ស៊ី ប្រហែលជាបាត់អាសនៈ។
ចំណែកលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានចាត់ទុកលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃម្សិលមិញ ជាជោគជ័យរបស់គណបក្សសិទ្ធិមនុស្ស មួយជំហានទៀត បន្ទាប់ពីបង្កើត កាលពីឆ្នាំ២០០៧។ លោកកឹមសុខាក៏សប្បាយនឹងជោគជ័យ ដោយគណបក្សសិទ្ធិមនុស្ស ដណ្តើមបានយ៉ាងតិច មេឃុំចំនួន ១៨ ពីគណបក្សប្រជាជនកម្ពុជា។
ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃចន្ទនេះ លោកកឹមសុខា បានលើកឡើងពីភាពមិនប្រក្រតីមួយចំនួន ដូចជា អ្នកបោះឆ្នោតបាត់ឈ្មោះ មានការគម្រាមកំហែង និងការទិញសន្លឹកឆ្នោតពីគណបក្សអំណាច ជាដើម។
ដោយឡែកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានប្រកាសនៅព្រឹកមិញថា គណបក្សសមរង្ស៊ី មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ កាលពីអាទិត្យម្សិលមិញ។ ហេតុផល គឺគណបក្សសមរង្ស៊ី មិនមានមេបក្សចូលរួមបោះឆ្នោត ប្រព័ន្ធឃោសនាអាក្រក់ លម្អៀងទៅគណបក្សប្រជាជនកម្ពុជា បាត់ឈ្មោះអ្នកបោះឆ្នោត និងមានការទិញទឹកចិត្ត ជាដើម។
យ៉ាងណាក៏ដោយ លទ្ធផលផ្លូវការ នៃការបោះឆ្នោតឃុំសង្កាត់ នឹងត្រូវ គ.ជ.ប. ប្រកាសនៅថ្ងៃទី២៤ ខែមិថុនាខាងមុខ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ (2)
Do not deprees with the
Do not deprees with the result SRP. it was just the commune election,so most of yr suppoter voted to cpp cuz truly they realize that yr communes condidate are a bit weak but the national election next year i think most of them will vote for yr party again. Just try to strengthen and join hand together to reach yr goal. wish you good luck!
ជនជាតិវៀតណាម
សូមបងប្អូនចូលទៅកាន់គេហទំព័រ www.voterlist.org.kh របស់គជប ហើយសាកល្បងរកឈ្មោះជានជាតិយួនម្នាក់នេះ!!!
ប័ណ្ណ-បង្កាន់ដៃ ៖R-1128562
គោត្តនាម-នាមខ្លួន៖ ង្វៀង យ៉ាំងទីន
ភេទ៖ ប្រុស
ថ្ងៃ ខែ ឆ្នាំកំណើត៖ 1942
កូដឃុំ/សង្កាត់៖ 095
ឈ្មោះឃុំ/សង្កាត់៖ ព្រែកព្នៅ
កូដការិយាល័យ៖1538
ឈ្មោះការិយាល័យ៖ សាលារៀនភូមិដូង
ដោយក្តីគោរពពីមន្ត្រីក្រសួងមហាផ្ទៃ ភ្នំពេញ
ប្រតិកម្មជុំវិញអត្ថបទនេះ