អានតួអត្ថបទ
ស៊ីរី

ក្រុមអ្នកជំនាញផ្នែកអាវុធគីមី​ របស់ អ.ស.ប គ្រោងនឹងចុះទៅស៊ីរីឆាប់ៗនេះ

ក្រុម​អ្នកជំនាញ ផ្នែក​អាវុធគីមី របស់​អង្គការ​សហប្រជាជាតិ បាន​គ្រោង​នឹង​ចុះទៅ​ប្រទេស​ស៊ីរី នៅពេល​ឆាប់ៗ ខាងមុខ​នេះ ដើម្បី​ធ្វើ​ការ​អង្គេត​ជុំវិញ​ការ​សង្ស័យ​ថា មាន​ការ​ប្រើប្រាស់ អាវុធ​គីមី នៅ​ក្នុង​កំឡុង​សង្គ្រាម​ស៊ីវិល។ នេះ​បើ​តាម ការ​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ កាល​ពីថ្ងៃពុធ​ទី​១៤ សីហា​ម្សិលមិញ។

យោធា​​រដ្ឋាភិបាល​ស៊ីរី​ម្នាក់​ នៅទីក្រុង​ អាឡេប​ (រូបភាពឯកសារ)
យោធា​​រដ្ឋាភិបាល​ស៊ីរី​ម្នាក់​ នៅទីក្រុង​ អាឡេប​ (រូបភាពឯកសារ) @Reuters
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ក្នុង​ការ​បញ្ជូន ក្រុម​អ្នកជំនាញ​ការផ្នែក​អាវុធគីមី បន្ទាប់​ពី​ទទួល បាន​ភ្លើង​ខៀវ​ពីរដ្ឋាភិបាល​ស៊ីរី កាល​ថ្ងៃទី៣១ កក្កដា កន្លង​ទៅ។ នៅ​ក្នុង​ក្របខណ្ឌ​ការងារ​នេះ នឹង​មាន​ក្រុមអ្នក​អង្កេត​ការណ៍​ជំនាញ​ផ្នែក​អាវុធគីមី ដែល​មក​ពី ប្រទេសស៊ុយអែត ចុះទៅ​ពិនិត្យ លើ​តំបន់​សង្យ័យ​ចំនួន បីកន្លែង ដែល​មាន​ការ​វាយប្រហារ​យ៉ាង​ក្ដៅ​គគុក នៅ​ប្រទេស​ស៊ីរី។

 
នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ របស់អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ បាន គីមូន កាល​ពីថ្ងៃ​ម្សិលមិញ បាន​បង្ហាញថា នេះ​ជា​សញ្ញាណ វិជ្ជមាន​មួយ ដែល​រដ្ឋាភិបាល ទីក្រុង​ដាម៉ាស បាន​សហការ​ជាមួយ អង្គការ​សហប្រជាជាតិ ក្នុង​គោលបំណង​បញ្ជាក់ ឱ្យ​មាន​តម្លាភាព នានា​ទាក់ទង​នឹង​ការ​សង្ស័យ របស់​បស្ចឹម​ប្រទេស កន្លង​មក ទាក់ទង​នឹង​អាវុធ​គីមី។

នៅក្នុង​គម្រោង ចុះ​ទៅ​ធ្វើ​ការ​អង្កេត របស់​ក្រុម​ជំនាញ​អាវុធគីមី ដែល​មិន​ទាន់​បាន​កំណត់​ថ្ងៃ ពិតប្រាកដ​នោះ នឹង​គ្រោង​សម្រាប់​រយះ​ពេល​ប្រមាណ​២សប្ដាហ៍ ឬអាចលើស​ពីនេះ ក្នុង​ករណី​ចាំបាច់។ ហើយ​ក្រុម​ការងារ នឹង​គ្រោង​ស្នាក់​នៅ​ហ្នឹង កន្លែង​ដែល​សង្ស័យ ដើម្បីធ្វើការងារ​តែ​ម្ដង។ ក្នុង​ដំណាក់​កាល​ដំបូង គេអាច​ដឹង​បាន​ថា អ្នក​ជំនាញ​នឹង​ចុះ​ទៅ​ទីក្រុង​អាឡេប ជា​តំបន់​ក្ដៅ​មួយ ដែល​សង្ស័យ​ថា ក្រុម​ឧទ្ទាម​បាន​ប្រើប្រាស់​អាវុធគីមី ដែល​ហាមឃាត់​ដោយ​ច្បាប់​អន្តរជាតិ កាល​ពីខែ​មិនា។ ចំណែក ទីតាំង​ចំនួន ២ កន្លែង​ទៀត​នោះ គេ​មិនទាន់​បាន​ដឹង​ជាផ្លូវ​ការ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា មុន​នឹង​ត្រៀមបញ្ជូន មន្ត្រីជំនាញ​របស់​ខ្លួន ដើម្បីចុះ​ទៅ​អង្កេតខាងលើ អង្គការសហប្រជាជាតិ កន្លង​មក បាន​ទទួល​របាយការណ៍​ចំនួន​១៣ ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធគីមី នៅ​ក្នុង​សង្គ្រាមស៊ី​វិល នៅ​ស៊ីរី។ របាយការណ៍​ទាំង​នោះ បានធ្វើ​ឡើង​ដោយ​រដ្ឋា​ភិបាល​ស៊ីរី​ផ្ទាល់ និង​សំខាន់​ជាង​នេះ​ទៀត គឺ​របាយការណ៍​របស់​ប្រទេស​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក។

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ សហរដ្ឋអាមេរិក​ធ្លាប់​បាន អះអាង ថា រដ្ឋាភិបាល​របស់​លោក បាសា អែល អាសាដ បាន​ប្រើប្រាស់​អាវុធគីមី ដើម្បីប្រឆាំង នឹងក្រុម​ឧទ្ទាម។ ក្នុង​នោះ លោក បារ៉ាក់ អូបាម៉ា បាន​ព្រមាន​ថា ប្រសិន​ជា មាន​ការ​បញ្ជាក់​ណា​មួយ​ពិតប្រាកដ អំពី​ការ​ប្រើប្រាស់​អាវុធគីមី មែន​នោះ អាមេរិក ក្នុង​នាម​អង្គការ​សហប្រជាជាតិ នឹង​មាន​សិទ្ធិ​ធ្វើអន្តរាគមន៍ យោធា​គ្រប់​ពេល​វេលា នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ