អានតួអត្ថបទ
ភូមា​-កូរ៉េខាង​ត្បូង

កូរ៉េ​ខាងត្បូង​បាន​សិទ្ធិ​សាងសង់​និង​ធ្វើ​អាជីវកម្ម​អាកាសយានដ្ឋាន​ថ្មី​របស់​ភូមា

ជាមួយ​នឹង​​​កើន​ឡើង​ឥត​ឈប់​ឈរ​​ចំនួន​ទេសចរ និង​អ្នក​​វិនិយោគ​ ​ភូមាសម័យ​បើក​ចំហ​ទីផ្សារ ត្រូវ​ការ​ពង្រីក​អាកាសយានដ្ឋាន ឱ្យ​បាន​សមស្រប។ អាកាសយានដ្ឋានខ្នាត​​អន្តរជាតិ​​ថ្មី នៅ​ក្បែរ​ទីក្រុង​ចាស់​រ៉ង់ហ្គូន​ នឹង​ត្រូវ​សាង​សង់ និង​ធ្វើ​អាជីវកម្ម​ដោយ​ក្រុមហ៊ុន​អាកាសច​រណ៍​កូរ៉េខាង​ត្បូង ចាប់​ពី​ឆ្នាំ​២០១៨​ទៅ ដល់​ឆ្នាំ​២០៦៧។

ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត​គឺ​ក្រុមហ៊ុន​ Incheon Airport Consortium របស់​កូរ៉េខាង​ត្បូង ដែល​ជា​អ្នក​បាន​ទទួល​សិទ្ធិ​សាង​សង់ អាកាសយានដ្ឋាន​អន្តរជាតិភូមាថ្មី ​ Hanthawaddy ​ ឈ្នះ​ក្រុមហ៊ុន​របស់​បារាំង​ និងមាន​សិទ្ធិ​​ធ្វើ​អាជីវកម្ម រយៈ​ពេល​៥០​ឆ្នាំ ពោល​គឺ​រហូត​ដល់​ឆ្នាំ​២០៦៧។ កិច្ច​សន្យា​​បង្ហើយ ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា​ជាង ១ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​នឹង​ត្រូវ​ចុះ​ហត្ថលេខា ដោយ​ភាគី​ពាក់ព័ន្ធ​​នៅ​ចុង​ឆ្នាំ​២០១៣​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ក្រសួង​អាកាសចរណ៍​ស៊ីវិល​ភូមា និងក្រសួង​ដឹកជញ្ជូន​កូរ៉េខាង​ត្បូង​ នៅ​ថ្ងៃ​អាទិត្យ​ទី ១១សីហា។

Hanthawaddy នឹង​ក្លាយ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ទីពីរ​ របស់​ភូមា មាន​ទីតាំង​នៅ​ចម្ងាយ​ប្រមាណ​៨០​គ.ម. ពី​រដ្ឋធានី​ចាស់ រ៉ង់ហ្គូន​ ហើយ​នឹង​ត្រូវ​សាង​សង់​ចប់​នៅ​រវាង​ឆ្នាំ​២០១៨ និង​មាន​សមត្ថភាព​ទទួល​ភ្ញៀវ​ ១២​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

អាកាសយានដ្ឋាន​អន្តរជាតិ​រង់ហ្គូន​ អាច​ទទួល​អ្នក​ដំណើរ​បាន​ត្រឹម​តែ​ប្រមាណ​ជាង​២លាន​៧​សែន​ប៉ុណ្ណោះ គឺ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ជាក់​ស្តែង​នា​ពេល​​បច្ចុប្បន្ន​និងអនាគត​ទេ។ បន្ទាប់​ពី​រស់​នៅ​ឯកា ក្រោម​របប​ដឹកនាំ​ផ្តាច់ការ​អស់​ជិត​កន្លះ​សតវត្សរ៍​មក នៅ​ខែ​មីនា​ឆ្នាំ​២០១១ រដ្ឋាភិបាលភូមា​កែប្រែ​រូបភាព​មក​ជា​រដ្ឋាភិបាល​​ស៊ីវិល។ ការ​ធ្វើ​កំណែ​ទម្រង់​នយោបាយ សេដ្ឋកិច្ច​ ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពិភពលោក ទាំង​ទេសចរ ទាំង​អ្នក​ជំនួញ វិនិយោគ​នាំ​គ្នា​រួសរាន់​សំរុក​ចូល​ក្នុង​ប្រទេស​ ដ៏​មាន​សក្តានុពល​សេដ្ឋកិច្ចមួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ