អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឥទ្ធិពល​នៃ​៧​មករា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ពលរដ្ឋ​កម្ពុជា។ ប៉ុន្តែ​ទិវា​នេះ​ត្រូវ​បាន​គណបក្ស​នៅ​កម្ពុជា​បាន​លាប​ពណ៌​ឱ្យ​ថ្ងៃ​នេះ​ផ្សេង​ៗ​គ្នា​អស់​ជាង​៣៧​ឆ្នាំ​មក​ហើយ។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ថ្ងៃ​នេះ គឺ​ថ្ងៃ​រំដោះ​ពលរដ្ឋ​កម្ពុជា​ទាំង​មូល​ឱ្យ​ចេញ​ពី​របប​ខ្មែរ​ក្រហម​។ ដោយ​ឡែក​ គណបក្ស​ក្រៅ​រដ្ឋាភិបាល​តាំង​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​បច្ចុប្បន្ន​បដិសេធ​ថ្ងៃ​នេះ​ថា​ជា​ថ្ងៃ​ឈ្លាន​ពាន​របស់​កងទ័ព​វៀតណាម​ ដែល​ជា​ម្ចាស់​អាណានិគម​មក​លើ​កម្ពុជា។ ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ និង​អ្នក​ប្រវត្តិសាស្ត្រ​អ្នក​នយោបាយ​កម្ពុជា​មិន​គួរ​មើល​ឃើញ និង​និយាយ​យក​ត្រូវ​តែ​ម្ខាង​នោះ​ទេ ព្រោះ​ថា​រឿង​នេះ​គឺ​ជា​សច្ចភាព​ប្រវត្តិ​សាស្ត្រ។ យ៉ាង​ណា​ក៏​ដោយ អ្នក​នយោបាយ​គួរ​បញ្ឈប់​លាប​ពណ៌​និង​បែង​ចែក​គ្នា​ដែល​បង្ហាញ​ពីការ​​បែក​បាក់ ព្រោះ​ថា​ក្នុង​សំណុំ​រឿង​៧​មករា ឬ​សង្គ្រាម​នៅ​កម្ពុជា​ក្នុង​ទស្សវត្ស​ទី​៧០ និង​៨០ កម្ពុជា​ទាំង​មូល​គឺ​ជា​អ្នក​រងគ្រោះ​ទាំង​អស់។

ទិវាបុណ្យជាតិ​ថ្ងៃជ័យជម្នះ​៧មករា​ នា​ពេល​កន្លង​ទៅ​
ទិវាបុណ្យជាតិ​ថ្ងៃជ័យជម្នះ​៧មករា​ នា​ពេល​កន្លង​ទៅ​ © សុវណ្ណរ៉ា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ