អានតួអត្ថបទ
កម្ពុជា

សហព័ន្ធ​និស្សិត​បញ្ញាវ័ន​កម្ពុជា​ ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វៀតណាម​

នៅ​ថ្ងៃ​សៅ​រិ៍​នេះ អង្គការ​សហព័ន្ធ​និស្សិត​បញ្ញា​វ័ន​កម្ពុជា បានប្រកាស​ជំហរ​ចុងក្រោយ​ថា អង្គការ​នឹង​នៅតែ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម នា​ថ្ងៃទី៨កក្កដា​ខាងមុខនេះ ដើម្បី​ទាមទារ​អោយ​ស្ថានទូត​វៀតណាម​សុំទោស។ ការប្រកាស​ជំហរ​បែបនេះ បានធ្វើ​ឡើង ក្រោយ​មួយថ្ងៃ បន្ទាប់ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ច្រានចោល​សំណើរ​សុំ​ធ្វើបាតុកម្ម​របស់​ពួកគេ នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី៤កក្កដា​ម្សិលមិញ​នេះ។

ព្រះសង្ឃខ្មែរកម្ពុជាក្រោម។
ព្រះសង្ឃខ្មែរកម្ពុជាក្រោម។
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​នឹង​កើតមាន នៅមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី៨កក្កដា​ខាងមុខនេះ បើទោះបីជា​អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​អនុញ្ញាតិ និង​បាន​ព្រមាន​ចាត់វិធានការ​បង្ក្រាប់​ក្តី។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ម៉ៅ ពិសេស ប្រធាន​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញា​វ័ន​កម្ពុជា ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​សៅ​រិ៍​ទី៥កក្កដា​នេះ។ ប៉ុន្តែ​លោក ម៉ៅ ពិសេស នៅ​បារម្ភ​ថា អាជ្ញាធរ​នឹងដាក់​របាំង​ទប់ស្កាត់ និង​កងកំលាំង​បង្ក្រាប់​រារាំង​បាតុកម្ម​របស់លោក មិនអោយ​ជួបជុំគ្នា​ដោយ​ស្រួល​នោះទេ។  

សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​នៅ​សាលាក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី៤កក្កដា​ម្សិល​ម៉ិ​ញ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាតិ​អោយ​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញា​វ័ន​កម្ពុជា​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​នោះទេ និង​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។ ប៉ុន្តែ​អាជ្ញាធរ​បាន​អនុញ្ញាតិ​អោយ​ពួកគេ​ធ្វើការ​ជួបជុំ​បាន​នៅ​ទីស្នាក់ការ រឺ​កន្លែង​ឯកជន​ណាមួយ​បាន។ ប៉ុន្តែ​លោក ម៉ៅ ពិសេស បាន​បញ្ជាក់ថា អង្គការ​សហព័ន្ធ​និស្សិត​បញ្ញា​វ័ន​កម្ពុជា នៅតែ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម តាម​ការគ្រោងទុក។

តាម​គំរោង បាតុកម្ម​របស់​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញា​វ័ន​កម្ពុជា នៅ​ថ្ងៃទី៨កក្កដា​ខាងមុខនេះ នឹងមាន​យុវជន និង​និស្សិត​ជាង ១០០នាក់ ចូលរួម ដោយ​ពួកគេ​នឹង​ឈរ​ស្រែក ទាមទារ​អោយ​មន្ត្រី​ស្ថានទូត​វៀតណាម​ទទួលស្គាល់​ការពិត​នៃ​ប្រវត្តិសាស្ត្រ និង​ចេញមក​សុំទោស​ជា​ផ្លូវការ ចំពោះ​សំដី​របស់​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ថា ទឹកដី​កម្ពុជា​ក្រោម គឺជា​របស់​វៀតណាម​តាំងពី​យូ​មកហើយ​នោះ។ ជាការ​អះអាង ដែលនាំអោយ​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញា​វ័ន​កម្ពុជា បញ្ចេញ​ប្រតិកម្ម នឹង​ប្រកាស​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់។

នៅ​ថ្ងៃអាទិត្យ​ទី៦កក្កដា​ស្អែក​នេះដែរ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដឹកនាំ​ដោយ​លោក ថាច់ សេដ្ឋា នឹង​ជួបជុំគ្នា​នៅក្នុង​វេទិការ​មួយ មុនពេល​ពួកគេ​ធ្វើបាតុកម្ម​ដូចគ្នានេះ នៅ​ចន្លោះ​ពីថ្ងៃ​ទី១០ដល់​ថ្ងៃទី២០កក្កដា​ខាងមុខ៕         

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ