សង្គមស៊ីវិល៖ គណបក្សទាំងពីរគួរតែចរចាគ្នា ហើយបញ្ចប់ជម្លោះដើម្បីប្រយោជន៍ជាតិ
អង្គការសង្គមស៊ីវិលជាច្រើន បានទទូចឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវតែបញ្ចប់ជម្លោះនយោបាយនៅពេលនេះ ហើយវិលទៅរកតុចរចាវិញ ដើម្បីប្រយោជន៍ជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សង្គមស៊ីវិលបានអះអាងថា គណបក្សទាំងពីរមិនគួរយកព្រះមហាក្សត្រ មកជាប់ពាក់ព័ន្ធនឹងនយោបាយកម្ពុជា នាពេលបច្ចុប្បន្ននេះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៨
កាលពីថ្ងៃទី ២ មេសា គណបក្សសង្គ្រោះជាតិបានចេញលិខិតមួយ ទូលថ្វាយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថា រដ្ឋសភាបច្ចុប្បន្ន គឺមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយក៏ពុំអាចធ្វើជាតំណាងឲ្យប្រជាពលរដ្ឋទាំងមូល ដោយសារពុំមានតំណាងរាស្ត្រគ្រប់ចំនួន ១២០រូប ចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា ដូចដែលតម្រូវដោយមាត្រា ៧៦ នៃរដ្ឋធម្មនុញ្ញនៃកម្ពុជា។
ប៉ុន្តែនៅថ្ងៃទី ៤មេសា គណបក្សប្រជាជនកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹងលិខិតរបស់លោក សម រង្ស៊ី ថា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះព្រះមហាក្សត្រខ្មែរ។ អង្គការសង្គមស៊ីវិលមួយចំនួន បានលើកឡើងថា គណបក្សនយោបាយទាំងពីរមិនគួរយកព្រះមហាក្សត្រមកជាប់ពាក់ព័ន្ធនឹងនយោបាយនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ