អានតួអត្ថបទ
ចិន

ការបាត់ខ្លួន​ដ៏ចម្លែក​នៃសិល្បករ​និងអ្នកប្រឆាំង​រឹងរូស​នឹងរដ្ឋ​អំណាច​ចិន Ai Weiwei​

ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ូប​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​សំដែង​នៅ​ ថ្ងៃ​អង្គារ​៥​មេសា​នេះ​នូវ​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​អំពី​ជោគ​វាសនា​នៃ​សិល្បករ​Ai​ Weiwei​ជា​អ្នក​ទិតៀន​រិះ​គន់​រដ្ឋាភិបាល​ចិន​ដោយ​មិន​ចេះ​នឿយ​ហត់​បាត់​ខ្លួន​នៅ​អាកាសយានដ្ឋាន​ប៉េកាំង​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​៣​មេសា​ ​ ​ ដោយ​របៀប​នេះ​ គាត់​រួម​ចំណែក​ជាមួយ​ប្រទេស​ធំៗ​និង​សមាគម​ជា​ច្រើន​ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​។ 

សិល្បករ​ ​Ai​ Weiwei​ ​ជា​អ្នក​ទិតៀន​​រដ្ឋាភិបាល​ចិន​​បាន​​បាត់​ខ្លួន​​នៅ​​អាកាសយានដ្ឋាន​​ប៉េកាំ​ង
សិល្បករ​ ​Ai​ Weiwei​ ​ជា​អ្នក​ទិតៀន​​រដ្ឋាភិបាល​ចិន​​បាន​​បាត់​ខ្លួន​​នៅ​​អាកាសយានដ្ឋាន​​ប៉េកាំ​ង © REUTERS/Stefan Wermuth
ផ្សាយពាណិជ្ជកម្ម

02:46

សេចក្តីរាយការណ៍របស់​ វីនស្តុន រតនា

ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ូប​ប្រចាំ​នៅ​ប្រទេស​ចិន​អំពាវ​នាវ​សូម​ឱ្យ​អាជ្ញាធរ​ចិន​កុំ​ចាប់​ឃុំ​ឃាំង​​គេ​ដោយ​រំលោភ​បំពាន​តាម​តែ​ទំនើង​ចិត្ត​ ទោះ​ជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។​ក្នុង​រយៈ​ពេល​២៤ម៉ោង​ចុង​ក្រោយ​នេះ​ ​ ស.រ.អា.​ ​ អង់គ្លេស​ ​ បារាំង​និង​អាល្លឺម៉ង់​បាន​ថ្លែង​ខ្វល់​ខ្វាយ​ខ្លាំង​ណាស់​នឹង​ជោគវាសនា​របស់​ សិល្បករ​Ai​ Weiwei​ដែល​នាពេល​ថ្មីៗ​បាន​ចាត់ទុក​របបចិន​ថា​ជារបប​ព្រៃផ្សៃ​ “​អមនុស្សធម៌”​។​ អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​Amnesty International និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ដទៃទៀត​បាន​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរចិន​ដោះលែង​គាត់ទៅ។

 
លោក​ ​Ai​ Weiwei​អាយុ៥៣ឆ្នាំ​ដែល​ស្នាដៃ​កំពុង​ត្រូវ​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​Tate Modern នៅទីក្រុង​ឡុងដ្រឹ៍័​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​អាទិត្យ​ទី៣មេសា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​នៅ​​ខណៈ​ដែល​គាត់​បម្រុង​នឹង​ឡើង​ជិះ​យន្តហោះ​សំដៅ​ទៅកាន់​ទីក្រុង​ហុងកុង។

ស្របតាម​សំដី​ភរិយា​គាត់​និយាយតាម​ទូរស័ព្ទ​  “​ប៉ូលិស​ប្រកប​ដោយ​ដីកា​ឆែកឆេរ​បាន​មក​កកូរកកាយ​រុករក​គ្រប់ទីកន្លែង​នៅក្នុង​ផ្ទះ។​ ប៉ូលិស​បាន​នាំ​យកទៅ​នូវ​ ​Computer និង​គ្រឿង​បរិក្ខារដទៃទៀតដោយពុំព្រមផ្តល់ហេតុផលនៃដីកាឆែកឆេរចាប់ខ្លួនលោក​Ai​ Weiwei​ឡើយ”​។

ប៉ូលិស​ប៉េកាំង​និង​ក្រសួងការបរទេស​ចិន​ពុំព្រម​ធ្វើ​អត្ថាធិប្បាយ​អំពី​ការបាត់​ខ្លួន​លោក ​Ai​ Weiwei​ឡើយ។

ការចាប់​ខ្លួន​សិល្បករ​ឈានមុខនេះ​កើតមាន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីគាត់​បាន​ប្រកាស​ប្រាប់​ទីភ្នាក់ងារ​ពត៌មាន​បារាំង​AFP អំពី​ចេតនា​ខ្លួន​ចង់បើក​Studio មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ដាក់តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ដោយ​និយាយថា​ ខ្លួន​គាត់​ក្តៅ​ក្រហាយ​ខ្លាំង​ណាស់​នឹង​ឧបសគ្គ​ផ្សេងៗ​បង្កបង្កើត​ឡើង​ដោយ​អាជ្ញាធរ​ដើម្បី​រារាំង​ខ្លួន​គាត់​នៅ​ប្រទេស​ចិន។

ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ អ្នក​ប្រឆាំង​រឹងរូស​នឹង​រដ្ឋ​អំណាច​ចិន​រាប់សិបនាក់​ត្រូវ​បានចាប់​បង្ខាំង​នៅ​ក្នុង​ផ្ទះ​ក្រោម​ការ​ត្រួត​ពិនិត្យ​ឃ្លាំមើល​ឬក៏ត្រូវ​បាន​នាំ​ទៅឆ្ងាយ​ពី​ផ្ទះ​ខ្លួន​ ពីព្រោះ​រដ្ឋការ​ប៉េកាំង​ខ្លាច​បារម្ភ​ការឆ្លង​រីករាលដាល​នៃ​ការ​បះបោរ​សព្វថ្ងៃ​នៅ​​ពិភព​អារ៉ាប់​មក​កាន់​ប្រទេស​​ចិន​ស្របតាម​យោបល់​បណ្តា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​។

ជាកូនប្រុស​របស់​កវី​ចិន​ដ៏​ឆ្នើម​បំផុត​មួយ​ដែល​ក៏​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ជាប់​ពន្ធនាគារ​រួចហើយ​ត្រូវបាន​វិលត្រឡប់​មក​បំពេញ​ការងារ​វិញ​ លោក​ ​Ai​ Weiwei​នៅ​ខណៈនេះ​ពុំដែល​បាន​ទទួល​ទោសពៃរ៍​អ្វីទេ​ ទោះបីជា​អាជ្ញាធរចិន​បានតាម​រំខាន​បៀតបៀន​ធ្វើឲ្យ​គាត់​តប់ប្រមល់​ក្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ