អានតួអត្ថបទ
ចិន

ទីក្រុង​ប៉េកាំង​ប្រាប់​សហរដ្ឋ​អាមេរិក​កុំ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​

ប្រទេស​ចិន​បាន​អំពាវនាវ​នៅ​ថ្ងៃសុក្រ​នេះ​កុំឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ទៅ​ក្រុម​ហ៊ុន​អាមេរិកាំង​សម្រាប់​នាំចេញ​ទៅលក់​ឲ្យ​ តៃវ៉ាន់​នូវ​ប្រព័ន្ធ​radar​សម្រាប់​យន្តហោះ​ប្រដេញ។ទាំងនេះ​បន្ទាប់​ពី​មាន​របាយការណ៍​របស់​មន្ទីរ​ប៉ង់តាហ្គោន​ជំរុញ​ឲ្យ​មាន​ ការ​ប្រុង​ប្រយ័ត្ន​នឹង​កង​កម្លាំង​យោធា​ចិន​ដែល​មាន​អានុភាព​កាន់​តែ​ ខ្លាំង​ក្លា​ឡើងៗ។ 

លោក​ប្រធានាធិបតី​តៃវ៉ាន់​ Ma Ying-jeou​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​យល់ព្រម​លក់​ឲ្យ​តៃវ៉ាន់​នូវ​យន្តហោះ​ប្រដេញ​F16 ធុនថ្មី
លោក​ប្រធានាធិបតី​តៃវ៉ាន់​ Ma Ying-jeou​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​យល់ព្រម​លក់​ឲ្យ​តៃវ៉ាន់​នូវ​យន្តហោះ​ប្រដេញ​F16 ធុនថ្មី ©​ RFI
ផ្សាយពាណិជ្ជកម្ម

01:42

សេចក្តីរាយការណ៍របស់​ សៀក សារិន

អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​នេះថា៖​”​ប្រទេស​ចិន​ប្រឆាំង​យ៉ាងដាច់ខាត​ទៅនឹង​ការលក់​សព្វាវុធ​និង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ឲ្យ​ទៅ​តៃវ៉ាន់។​ ហើយ​ប្រទេស​ចិន​អំពាវនាវ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើការ​ប្តូរប្រែ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ភ័ន្ត​ច្រឡំ​របស់​ខ្លួន​ក្នុង​ការលក់​សព្វាវុធ​និង​បិទ​បញ្ចប់​ទំនាក់​ទំនង​យោធា​ជាមួយ​តៃវ៉ាន់​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក។

 
ប្រទេសចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​ខេត្ត​មួយ​របស់​ខ្លួន​ ហើយ​ទីក្រុង​ប៉េកាំង​ពុំ​បដិសេធ​ចោលឡើយ​ការប្រើ​កម្លាំង​យោធា​ដើម្បី​យក​កោះ​តៃវ៉ាន់​មក​ដាក់​ឲ្យ​ឋិតនៅ​ក្រោម​ការ​ត្រួរត្រា​របស់​ខ្លួន។

គួរកត់​សម្គាល់ថា​ នៅ​ដើមឆ្នាំនេះ​ទីក្រុង​ប៉េកាំង​បាន​ផ្តាច់​ទំនាក់​ទំនង​ផ្លូវ​យោធា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ខែមករា​កន្លង​ទៅថា​ អាមេរិក​មាន​កិច្ច​ព្រមព្រៀង​មួយ​គ្រោង​លក់​កាំជ្រួច​មីស្ស៊ីល​ ឧត្ធម្ភាគចក្រ​ និង​គ្រឿង​ឧបករណ៍​សម្រាប់​យន្តហោះ​ប្រដេញ​F16​ឲ្យទៅ​តៃវ៉ាន់។

សូមគូស​បញ្ជាក់ថា​ កាលពី​សប្តាហ៍​មុន​លោក​ប្រធានាធិបតី​តៃវ៉ាន់​ Ma Ying-jeou​បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​យល់ព្រម​លក់​ឲ្យ​តៃវ៉ាន់​នូវ​យន្តហោះ​ប្រដេញ​F16 ធុនថ្មី។​ ទាំងនេះ​បន្ទាប់​ពី​មាន​របាយការណ៍​របស់​មន្ទីរ​ប៉ង់តាហ្គោន​ជំរុញ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​កង​កម្លាំង​យោធា​ចិន​ដែល​មាន​អានុភាព​កាន់​តែ​ខ្លាំង​ក្លា​ឡើងៗ។
 

ចំណែកឯ​ទីក្រុង​ប៉េកាំង​វិញ​បាន​វិនិច្ឆ័យ​ថា​ “​ការ​ផ្សព្វ​ផ្សាយ​នៃ​របាយការណ៍​របស់​មន្ទីរ​ប៉ង់តាហ្គោន​ពុំ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ផ្លូវ​យោធា​រវាង​ប្រទេសចិន​និង​សហរដ្ឋ​អាមេរិក​វិវឌ្ឍ​បាន​ល្អ​ឡើយ។​ ហើយ​កង​កម្លាំង​យោធា​ចិន​ក៏​ពុំ​មែន​ជា​ការ​គំរាម​អ្វីដែរ​ដល់​ប្រទេស​ឯទៀតៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ