អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​អាកាសចរណ៍​បង្កើន​ជើងហោះហើរ​ដើម្បី​ទទួល​អ្នកទេសចរ

ក្រុមហ៊ុន​អាកាសចរណ៍ នៅកម្ពុជានឹង បង្កើន​ចំនួនជើង​ហោះហើរ ព្រម​ទាំងផ្លាស់ប្តូរ​យន្តហោះ​ពី​ទំហំ​មធ្យម ទៅទំហំធំ ដើម្បី​ត្រៀម​ទទួល​ចំនួនភ្ញៀវ​ទេសចរ នៅក្នុង​រដូវទេសចរ​កើនឡើង​ខាង​មុខនេះ។ សេចក្តី​ប្រកាសនេះ​ត្រូវបាន​ធ្វើឡើង​ដោយក្រុមហ៊ុន​សម្បទានព្រលាន​យន្តហោះ នៅព្រឹក​ថ្ងៃទី២៨ តុលា​នេះ។

ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​សម្ពោធ​ជើង​ហោះហើរ​លើកទីមួយ​ពី​ប៉ារីស​មក​កម្ពុជា
ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​សម្ពោធ​ជើង​ហោះហើរ​លើកទីមួយ​ពី​ប៉ារីស​មក​កម្ពុជា ©RFI/ បណ្ណាសារ
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​២៣​ក្រុមហ៊ុន​នឹង​បង្កើន​ជើងហោះហើរ ព្រម​ទាំង​ផ្លាស់ប្តូរ​ទំហំ​យន្តហោះ​ពី​មធ្យម​ទៅ​ធំ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ ក្នុង​ពេល​ខាង​មុខ នៅ​កម្ពុជា។ សេចក្តីប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្នីសិទ​កាសែត​មួយ នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ។

ការ​បង្កើន​ចំនួន​ជើងហោះហើរ និង​ផ្លាស់ប្តូរ​ការប្រើប្រាស់​ទំហំ​យន្តហោះ ត្រូវ​បាន​គេ​ពន្យល់​ភ្ជាប់​ទៅ​នឹង​មូលហេតុ​នៃ​ការកើនឡើង​នៃ​ភ្ញៀវ​ទេសចរ។ ភ្ញៀវ​ទេសចរ​ដែល​នឹង​កើន​ដល់​២​លាន​នាក់ នៅក្នុង​រដូវរំហើយ​ខាង​មុខ​នេះ។ រដូវ​រំហើយ​នៅ​កម្ពុជា គឺ​រដូវ​នៃ​ការកើន​ឡើង​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មាន​រយៈពេល​ពី​ថ្ងៃ​ទី​៣០​តុលា ដល់​ចុង​ខែ​មីនា​ឆ្នាំ​ថ្មី។

សព្វថ្ងៃ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរ ហ្រ្វង់ បាន​ប្រើប្រាស់​យន្តហោះ​ប្រភេទ ធុនធ្ងន់​បូអ៊ីង​៧៧៧​ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​៣០៩នាក់ និង​ក្រុមហ៊ុន​អាកាសចរណ៍ កូរ៉េKorean Air បាន ប្រើប្រាស់ យន្តហោះ Airbus A ៣៣០​ដែល​អាច​ផ្ទុកអ្នកដំណើរ​បាន​២៨០​នាក់។ ដោយឡែក​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ទៀត​ក៍​បាន​បង្កើន​ចំនួន​ហោះហើរ​ ​ចំនួន​ពី​២​ទៅ​៥​លើក​ ក្នុង​១​សប្តាហ៍។

ក្រុមហ៊ុន​អាកាសចរ​ជាតិ​កម្ពុជា​អង្គរអ៊ែរ​ក៍​នឹង​បើក​ការហោះហើរ​ជា​លើក​ដំបូង ចំនួន​៣​លើក​ក្នុង​១​សប្តាហ៍​ពី​ខេត្តព្រះសីហនុ​ទៅកាន់​ខេត្តសៀមរាប ​ចាប់​ពី​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ខាងមុខ​នេះ​ទៅ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ