អានតួអត្ថបទ
កម្ពុជា

លទ្ធផលផ្លូវការ៖​៧គណបក្ស​ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​បាន​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​អាទិត្យ​​នេះ​ដោយ​បញ្ជាក់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​កាប់​ប្រធាន​ឃុំសង្កាត់​ចំនួន​១៥៩២​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ចំនួន​១៦៣៣​ បន្ទាប់​មក​គណបក្ស​សមរង្ស៊ី​កាន់​កាប់​មេឃុំ​សង្កាត់​ចំនួន​​២២​ គណបក្ស​សិទិ្ធមនុស្ស​ចំនួន​១៨​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​១។ ​រីឯ​គណបក្ស​តូច​ៗមួយចំនួន​ផ្សេង​ទៀត​ទទួល​បាន​តែ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្ត្រី​​​​ហ៊ុនសែន​​​នៅ​ឱកាស​​បោះឆ្នោត​​ក្រុម​​ប្រឹក្សា​​ឃុំ​សង្កាត់​​​ដែល​​គណបក្ស​​ប្រជាជន​​កម្ពុជា​​កាន់​កាប់​​ប្រធាន​​ឃុំសង្កាត់​​ចំនួន​​១៥៩២​​
លោក​នាយក​រដ្ឋមន្ត្រី​​​​ហ៊ុនសែន​​​នៅ​ឱកាស​​បោះឆ្នោត​​ក្រុម​​ប្រឹក្សា​​ឃុំ​សង្កាត់​​​ដែល​​គណបក្ស​​ប្រជាជន​​កម្ពុជា​​កាន់​កាប់​​ប្រធាន​​ឃុំសង្កាត់​​ចំនួន​​១៥៩២​​ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១២​នេះ មាន​គណបក្ស​ចំនួន​៧​​ទទួល​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ចំណោម​គណបក្ស​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​១០។ ​ប៉ុន្តែ​គណបក្ស​ដែល​ទទួល​បាន​ជ័យ​ជំនះ​កាន់​កាប់​តំណែង​មេឃុំ​និង​ចៅ​សង្កាត់​គឺ​មាន​តែ​៤​ប៉ុណ្ណោះ។

 
លទ្ធផល​ផ្លូវការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​អាទិត្យ​នេះបាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​ប្រធាន​ឃុំ​សង្កាត់​ចំនួន​១៥៩២​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ចំនួន​១៦៣៣​ បន្ទាប់​មក​គឺគណបក្ស​សមរង្ស៊ី​កាន់កាប់​មេឃុំ​សង្កាត់​ចំនួន​​២២​ គណបក្ស​សិទិ្ធមនុស្ស​កាន់កាប់​ចំនួន​១៨​ឃុំសង្កាត់និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាន់កាប់ឃុំចំនួន​១។ រីឯគណបក្ស​​​ចំនួន​៦​ផ្សេង​ទៀត មិន​ទទួល​បាន​តំណែង​ជា​មេឃុំ​​និង​ចៅសង្កាត់​ទេ។ ប៉ុន្តែ​គណបក្ស​ខ្លះ​ទទួល​បាន​អាសនៈនៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សម្រាប់​អាណត្តិ​ទី​៣​នេះ។

ប្រសិន​បើ​គេ​ពិនិត្យ​លើ​ចំនួន​អាសនៈ​វិញ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​អោយ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​​អាសនៈឃុំ​សង្កាត់​ចំនួន​៨២៩២​។ គណបក្ស​សមរង្ស៊ី​ទទួល​បាន​ចំនួន​២១៥៥​អាសនៈ។ គណបក្ស​សិទ្ធិមនុស្ស​ទទួល​បាន​ចំនួន​៨០០​អាសនៈ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួលបាន​១៥១​អា​សនៈ។ គណបក្ស​នរោត្តម​រណឫទ្ធិ​ទទួល​បាន​៥២​អាសនៈ។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួល​បាន​៨​អាសនៈនិង​គណបក្ស​សញ្ជាតិ​កម្ពុជា​ទទួល​បាន​១​អាសនៈ។
គណបក្ស​​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​​ប្រកាស​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប៉ុន្តែ​ពួកគេ​ចាត់​ទុក​ការ​បោះឆ្នោត​នាពេល​កន្លងមក​ថា មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង។

សូម​បញ្ជាក់​ថា បើផ្អែក​លើ​លទ្ធផល​ផ្លូវការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ទទួល​បាន​សំឡេង​ឆ្នោត​នាំ​មុខ​គណបក្ស​ដទៃ​ទៀត​ដដែល។ ប៉ុន្តែ​មុន​និង​ក្រោយការ​បោះឆ្នោត​ឃុំសង្កាត់​នាពេល​កន្លងមក គេ​សង្កេត​ឃើញ​មាន​ចរន្ត​នយោបាយថ្មី ពោលគឺ ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់ គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សមរង្ស៊ី​គ្រោង​ច្របាច់​បញ្ចូល​គ្នា។ គណបក្ស​ហ្វ៊ុនស៊ិចប៉ិច​និង​គណបក្ស​នរោត្តមរណឫទ្ធិ​ក៏គ្រោង​រំលាយ​បញ្ចូល​គ្នា​ដែរ​ ប៉ុន្តែ​បន្តិច​ក្រោយមក​ សម្ព័ន្ធភាព​នោះ​ក៏​បែកបាក់​ទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ