អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​២៦​យល់​​ព្រម​ចូល​រួម​វេទិកា​តំបន់​អាស៊ាន​នៅ​កម្ពុជា​

លោកស្រី​​ប្រមុខ​​ការទូត​​អាមេរិក​​ហ៊ីលឡារី​ គ្លីនតុន ​​បាន​​ឆ្លើយ​​ប្រាប់​​អ្នកសារព័ត៌មាន​​កាលពី​​ថ្ងៃ​​អង្គារ​​ម្សិលមិញ​​ថា ​លោកស្រី​​នឹង​​ចូលរួម​​ក្នុង​​វេទិកា​​តំបន់​​អាស៊ាន​​នៅ​​កម្ពុជា​​នៅ​​ខែ​​កក្កដា​​ក្រោយ​​នេះ។​ កម្ពុជា​​នឹង​​រៀបចំ​​កិច្ចប្រជុំ​​វេទិកា​​តំបន់​​អាស៊ាន​​ដែល​​ត្រូវ​​មាន​​តំណាង​​ប្រទេស​​ចំនួន​​២៦​និង​​ព្រម​ទាំង​​សហភាពអឺរ៉ុប​និង​​អគ្គ​លេខាធិការ​ដ្ឋាន​​អាស៊ាន​​ទៀត។​ តំណាង​​ប្រទេស​និង​​ស្ថាប័ន​​អន្តរជាតិ​​ទាំង​នេះ​​បាន​​ឆ្លើយ​តប​​ថា​ពួក​គេ​​នឹង​​ចូលរួម​​ក្នុង​​វេទិកា​​នេះ។​

លោកស្រីប្រមុខការទូតអាមេរិក ហ៊ីលឡារីគ្លីនតុន​និងលោកហោ ណាំហុង​ប្រមុខការទូតកម្ពុជា
លោកស្រីប្រមុខការទូតអាមេរិក ហ៊ីលឡារីគ្លីនតុន​និងលោកហោ ណាំហុង​ប្រមុខការទូតកម្ពុជា RFI
ផ្សាយពាណិជ្ជកម្ម

 

លិខិត​អញ្ជើញ​ប្រមុខ​ការទូត​ទាំង​២៦​ប្រទេស ព្រមទាំង​សហភាព​អឺរ៉ុបនិង​អគ្គ​លេខាធិការដ្ឋាន​​អាស៊ាន​ត្រូវ​បាន​ផ្ញើ​រួចរាល់​អស់ហើយ​ទៅ​កាន់​ ថ្នាក់​ដឹក​នាំ​បរទេស​ទាំង​នោះ ហើយ​រដ្ឋមន្ត្រី​ការបរទស​ទាំង​២៦ និង​តំណាង​ស្ថាប័ន​អន្តរជាតិ​ទាំងពីរ​ក៏​បាន​ឆ្លើយតប​បញ្ជាក់​ពី​ការ​ចូលរួម​របស់​ពួកគេ​ក្នុង​វេទិកា​តំបន់​អាស៊ាន​នៅ​កម្ពុជា​រួចរាល់​អស់​ហើយ​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​កុយ គួង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​លោកស្រី​ហ៊ីលឡារី គ្លីនតុន​បាន​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​ថា លោកស្រី​នឹង​ចូលរួម​ក្នុង​វេទិកា​នេះ។ កាល​ពី​សប្តាហ៍​មុន លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​អះអាង​ដោយ​ដឹង​ដែល​ថា រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង ​លោក​ប៉ាក់ អ៊ីឈុន​ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុង​វេទិកា​នោះ​ដែរ។

វេទិកា​តំបន់​អាស៊ាន​គឺជា​កិច្ចប្រជុំ​ធំ​មួយ​ក្នុងចំណោម​កិច្ចប្រជុំ​ ថ្នាក់​អន្តរជាតិ​ចំនួន៤ ក្នុង​ក្របខណ្ឌ​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ កិច្ចប្រជុំ​ទាំងនោះ​នឹង​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី៦ដល់​ថ្ងៃ​ទី​១៣​កក្កដា​ ក្រោយនេះ។

ក្នុង​ចំណោម​ប្រទេស​ទាំង​២៦​នោះ ក៏​មាន​ដែរ​ប្រទេស​មហាអំណាច​ធំៗ ដូចជា​អាមេរិក ចិន ឥណ្ឌា រុស្ស៊ី ជប៉ុន និង​កូរ៉េ​ទាំងពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ