អានតួអត្ថបទ
ចិន

ខួប​​រំលឹក​​ការ​​បង្ក្រា​​បបង្ហូរ​​ឈាម​​នៅ​​Tiananmen ​​ជា​​កា​លបរិច្ឆេទ​​ដ៏​​រសើប​​​សំរាប់​​រដ្ឋាភិបាល​​

សកម្មជន​​ការពារ​​សិទ្ធិ​​មនុស្ស​​ជា​​ច្រើន​​រយ​​នាក់​ត្រូវ​​បាន​​អាជ្ញាធរ​​ចិន​​ចាប់​​ខ្លួន​​នៅ​​ក្នុង​​ប្រទេស​​ចិន​​ក្រោម​​បរិយាកាស​​ដ៏​​តាន​​តឹង​​បំផុត​​នា​​​ឱកាស​​ថ្ងៃ​​ខួប​​២៣​​ឆ្នាំ​​ការ​​បង្ក្រាប​​បង្ហូរ​ឈាម​​ចលនា​​ប្រជាធិបតេយ្យ​​ចិន​​នៅ​​លើ​​ទីលាន​Tiananmen។​ ចលនា​​ប្រជាធិបតេយ្យ​​ចិន​​ដែល​​មាន​​​ក្រុម​​និស្សិត​ បញ្ញវន្ត​ និង​​កម្មករ​ បាន​​បរិហារ​​អំពើ​​ពុក​រលួយ​​និង​​ទាមទារ​​ឲ្យ​​របប​​កុម្មុយនិស្ត​ចិន​​ធ្វើ​​កំណែ​ទម្រង់​​នយោបាយ​​និង​​ប្រជាធិបតេយ្យ៕​

បាតុកម្ម​នៅហុងកុង​​ដើម្បី​រំលឹក​​​ថ្ងៃ​ខួប​នៃ​ការ​ប​ង្ក្រាប​បង្ហូរ​ឈាម​​នៃ​ចលនា​ប្រជាធិបតេយ្យ​​ចិន​​នៅ​ទីលាន​​Tiananmen​ ១៩៨៩​
បាតុកម្ម​នៅហុងកុង​​ដើម្បី​រំលឹក​​​ថ្ងៃ​ខួប​នៃ​ការ​ប​ង្ក្រាប​បង្ហូរ​ឈាម​​នៃ​ចលនា​ប្រជាធិបតេយ្យ​​ចិន​​នៅ​ទីលាន​​Tiananmen​ ១៩៨៩​ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ខួប​រំលឹក​ការ​បង្ក្រាប​បង្ហូរឈាម​ចលនា​ប្រជាធិបតេយ្យ​ចិន​ទី​៤​មីនា​ឆ្នាំ​១៩៨៩ នៅ​​ទីលាន​ Tiananmen គឺ​ជា​កាលបរិច្ឆេទមួយ​ដ៏​រសើប​បំផុត​សំរាប់​របប​កុម្មុយនិស្តចិន ​ជាពិសេស​​នៅ​ឆ្នាំ​នេះ​តែ​ម្តង​។  ដោយ​អ្នកដឹកនាំចិន កំពុង​ តែ ​​ប្រកួត​ប្រជែង​ដណ្តើម​អំណាច​គ្នា​នៅ​ក្នុង​ជួរ​បក្ស ​នៅ​មុន​ពេលមហា​សន្និបាត​​លើក​ទី​១៨​នៃ​គណបក្ស​កុម្មុយនិស្តចិន (PCC)។

ជាង​ពីរ​ទសវត្សរ៍​ បន្ទាប់​ពី​កងទ័ព​ចិន បាន​បញ្ជូនកងរថក្រោះទៅ បង្ក្រាបបាតុករ​នៅទីលាន​​​Tiananmen​​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រាប់​រយនាក់​ឬ​ក៏​រហូត​ដល់​ទៅ​រាប់​ពាន់​នាក់​ រដ្ឋ​អំណាច​​​ចិននៅ​តែ​ចាត់​ទុក​ចលនា​ប្រជាធិបតេយ្យ​នេះ  ថា​ជា​ចលនា​បះបោរ​មួយ​ប្រឆាំង​​នឹង​បដិវត្តន៍​ចិននិង​បដិសេធ ​មិនព្រម​សង​ជម្ងឺ​ចិត្ត​​ដល់​ក្រុមគ្រួសារ​របស់​ជនរង​គ្រោះ​​។ ការ​បង្រ្កាប​បង្ហូរ​ឈាម​ចលនា​ប្រជាធិបតេយ្យ​នៅ​​ជំនាន់១៩៨៩​​​ ជាទូទៅ​​ត្រូវ​បាន​សហគមន៍អន្តរជាតិ ​ថ្កោលទោស​រដ្ឋាភិបាល​ចិន។

 
​បើតាម​មូលនិធិ​មនុស្សធម៌ Duihua ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា មានសកម្មជនប្រជាធិបតេយ្យ​ទីលាន Tiananmen ឆ្នាំ១៩៨៩ ប្រមាណជាង ១៦០០នាក់ ត្រូវ​តុលាការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារក្នុងនោះ ជាង​១០នាក់ កំពុងស្ថិតនៅក្នុង​ពន្ធនាគារ​នៅឡើយ។

ហើយនៅប៉ុន្មានថ្ងៃ​ មុនពេល​​ខួប ​២៣​ឆ្នាំ​រំលឹក​ការបាញ់​សម្លាប់​រង្គាល​នៅ ទីលាន Tiananmen នៅ​ប៉េកាំង ​ជន​ចំនួន​ជិត​ ១០០០​នាក់ដែល​មក​ពី​តំបន់​ផ្សេងៗ ​ត្រូវ​បាន​អាជ្ញាធរ​​ចាប់ខ្លួន​ ​និង​បញ្ជូន​ទៅស្រុកកំណើតរបស់ពួកគេវិញជាបន្ទាន់។

គេឃើញ រថយន្ត​ដឹកអ្នកដំណើរ​ជាច្រើនគ្រឿង ​បាន​ធ្វើដំណើរ​ទៅ កាន់ចំណតអយស្ម័យយាន​នៅ​ប៉ែក​ខាងត្បូងទីក្រុង​ប៉េកាំង ​កាលពី​ថ្ងៃ​សៅរ៍​មុន​ដើម្បី​​ទៅ​ព័ទ្ធស្ទាក់​ចាប់​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​​​​រដ្ឋាភិបាល​ចិន​-នេះជាការរៀបរាប់របស់ លោក Zou Jinxia អ្នក​តវ៉ា​ប្រឆាំង​ម្នាក់​មក​ពី ខេត្ត Liaoning ​ប៉ែក ឦសាន​ប្រទេសចិន។​

ក៏ដូចជានៅ​ឆ្នាំមុនៗដែរ អាជ្ញាធរចិន បាន​ចាត់វិធានការពង្រឹង​ការ​ត្រួតត្រា​ឃ្លាំមើល​យ៉ាង​មធ្យ័ត​​បំផុត​ក្រុម​អ្នកតវ៉ា​ប្រឆាំងនឹងរដ្ឋអំណាចចិន-នេះជាការបញ្ជាក់របស់លោក Hu Jia អ្នក​ប្រឆាំង​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅក្នុងទំព័រ ​Microblog របស់គាត់​។ អ្នក​ប្រឆាំង​មួយចំនួន​​ទៀតដូច​យ៉ាង​ អ្នកស្រី​ Yu Xiaomei ​នៅខេត្ត Jiangsu​ភាគ​ខាង​កើត​ប្រទេស នៅ​ពេល​គាត់​ដើរ​ចេញ​ពី​ផ្ទះ​​​ត្រូវ​​បាន​ជន​៣​នាក់​ដើរ​តាម​ដានគាត់​​នៅថ្ងៃចន្ទម្សិលមិញនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ