អានតួអត្ថបទ
ភូមា

គណបក្ស​នយោបាយ​នានា​សុំ​ឱ្យ​លើក​ទ័ណ្ឌកម្ម​ដាក់​ទៅលើ​របប​សឹក​ផ្តាច់ការ

នៅ​ប្រទេស​ភូមា​ ​ គណបក្ស​នយោបាយ​ជា​ច្រើន​ដែល​តំណាង​ជន​ជាតិ​ភាគ​តិច​បាន​អំពាវ​នាវ​ឱ្យ​សហភាព ​អឺរ៉ូប​និង​ស.រ.អា.​លើក​ទ័ណ្ឌកម្ម​ដាក់​ទៅ​លើ​របប​សឹក​ផ្តាច់ការ។ គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​ជន​ជាតិ​ភាគ​តិច​បាន​ធ្វើ​សំណូម​ពរ​បែប​នេះ។ សំណូម​ពរ​ធ្វើ​ក្នុង​ចន្លោះ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ពី​ការកោះ​ប្រជុំ​រដ្ឋ​ សភា​ជ្រើស​តាំង​ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​២០១០​។​រដ្ឋ​សភា​ដែល​អាសនៈ​មួយ​ចំនួន​ត្រូវ​ដណ្តើម ​បាន​ដោយ​គណបក្ស​ទាំង​នេះ។

រដ្ឋមន្រ្តី​ការបរទេស​វៀតណាម ដើរ​ក្រោយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ត្រូវ​ជួប​សមាជិក​ដទៃ​ទៀត​របស់​សមាគម​អាស៊ាន​ នៅ​ថ្ងៃ​ទី ១៦ មករា នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ពិភាក្សា​គ្នា​ស្តី​ពី​ដក​ទ័ណ្ឌកម្ម​ពី​ប្រទេស​ភូមា
រដ្ឋមន្រ្តី​ការបរទេស​វៀតណាម ដើរ​ក្រោយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ត្រូវ​ជួប​សមាជិក​ដទៃ​ទៀត​របស់​សមាគម​អាស៊ាន​ នៅ​ថ្ងៃ​ទី ១៦ មករា នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ពិភាក្សា​គ្នា​ស្តី​ពី​ដក​ទ័ណ្ឌកម្ម​ពី​ប្រទេស​ភូមា REUTERS/Aulia Ahmad
ផ្សាយពាណិជ្ជកម្ម

02:01

សេចក្តី​រាយការណ៍​របស់​Arnaud DUBUS​ពី​ទីក្រុង​បាងកក​ប្រែសម្រួល​ដោយ​វីនស្តុន រតនា

នៅ​ក្នុង​ប្រទេស​ភូមា​ ​ មាន​សំឡេង​ស្រែក​ទាម​ទារ​កាន់​តែ​ច្រើន​ឡើង​សុំ​ឱ្យ​លើក​ទ័ណ្ឌកម្ម​ដែល​បណ្តា​ប្រទេស​លោក​ខាង​លិច​បាន​ដាក់​ទៅ​លើ​របប​សឹក​ផ្តាច់ការ។ ទឡ្ហីករណ៍​ជា​ទូទៅ​គឺ​ទ័ណ្ឌកម្ម​ទាំង​នេះ​បាន​ជម្រុញ​របប​សឹក​ផ្តាច់ការ​ឱ្យ​តាំង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ដ៏​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ ​ ឥណ្ឌា​និង​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ ប៉ុន្តែ​ទ័ណ្ឌកម្ម​ទាំង​នេះ​ក៏​ប៉ះ​ពាល់​ខ្លាំង​ណាស់​ដែរ​ ជាពិសេស​ បណ្តាជន​ភូមា​ជា​មូលដ្ឋាន​គឺ​ប្រជារាស្ត្រ​ភូមា​តូចតាច។

គណបក្ស​នយោបាយ​ចំនួន​ប្រាំ​ដែល​តំណាង​ជន​ជាតិ​ភាគ​តិច​បាន​មក​រួប​រួម​ផ្តុំ​កម្លាំង​គ្នា​ជាមួយ​ពួក​អ្នក​ប្រឆាំង​នឹង​ទ័ណ្ឌកម្ម​។​ស្រប​តាម​យោបល់​គេ​ ​ ទ័ណ្ឌកម្ម​ទាំង​នេះ​គឺ​ជា​ឩបស័គ្គ​រារាំង​ដល់​ការធ្វើ​វិនិយោគ​ទុន​ដែល​ប្រហែល​អាច​នឹង​ធ្វើ​ឱ្យ​រីក​លូត​លាស់​បរិមណ្ឌល​គឺ​សង្កាត់​ជាយ​ក្រុង​ឬ​ខេត្ត​ខ័ណ្ឌ​នានា​នៃ​ប្រទេស។

បញ្ហា​ទ័ណ្ឌកម្ម​គឺ​ជា​កម្មវត្ថុ​នៃ​ការប្រកែក​តវ៉ា​ ​ ពី​ព្រោះ​ក្រុម​អ្នក​ប្រឆាំង​ខ្លះ​ដែល​និរទេស​ខ្លួន​រស់​នៅ​ក្រៅ​ប្រទេស​អះអាង​ថា​ ទ័ណ្ឌកម្ម​គឺ​ជា​កាយ​វិការ​នយោបាយ​មួយ​ដ៏​ខ្លាំង​ដែល​គេ​ត្រូវ​តែ​រក្សា​ទុក​ ​ ដោយ​ពុំ​គន់​គិត​ដល់​បញ្ហា​ប្រសិទ្ធិភាព​របស់​វា​នោះ​ទេ។ បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញាធរ​ភូមា​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ​នា​ពេល​ថ្មីៗ​ ​ អ្នក​ស្រី​Aung​ San​ Suu​ Kyi​ជា​មេ​ប្រឆាំង​ធំ​ បាន​និយាយ​ថា គាត់​មិន​ប្រឆាំង​នឹង​ការលើក​ទ័ណ្ឌកម្ម​ទេ​ ​ ប្រសិន​បើ​គេ​អាច​នឹង​បង្ហាញ​ភ័ស្តុតាង​ប្រាប់​គាត់​ថា​ ទ័ណ្ឌកម្ម​ទាំង​នេះ​ពិត​ជា​បាន​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រជាជន​តូច​តាច​ជា​ទូទៅ​មែន។ ទោះ​យ៉ាង​ណា​ក៏ដោយ​ ​ ការលើក​ទ័ណ្ឌកម្ម​ទាំង​នេះ​នា​ពេល​ឆាប់ៗ​ខាង​មុខ​មិន​ប្រាកដ​ជា​នឹង​ត្រូវ​ធ្វើ​ទេ​ ​ ពីព្រោះ​ទាំង​នៅ​អឺរ៉ូប​ ​ ទាំង​នៅ​ស.រ.អា.​ ​ បណ្តា​រដ្ឋ​សភា​និង​មតិ​សាធារណជន​មិន​គាំទ្រ​ការលើក​វា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ