អានតួអត្ថបទ
ជម្លោះចិន-ហ្វីលីពីន

សមុទ្រចិនខាងត្បូង៖ ចិនព្រមានហ្វីលីពីន ឲ្យបញ្ចេញប្រតិកម្មដោយប្រុងប្រយ័ត្ន និងចេះថ្លឹងថ្លែង

នៅថ្ងៃព្រហស្បតិ៍ ទី២១ធ្នូ នេះ យោងតាមលោកប្រមុខការទូតចិន វ៉ាង យី «ចិនបានព្រមានហ្វីលីពីន ឲ្យបញ្ចេញប្រតិកម្មដោយប្រយ័ត្នប្រយែង និងមានការថ្លឹងថ្លែង ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីប្រទេសទាំងពីរ ឈ្លោះសង្រ្គឺតធ្មេញដាក់គ្នា សឹងតែរាល់ខែ»។

សមុទ្រចិនខាងត្បូង៖ ចិនព្រមានហ្វីលីពីន ឲ្យបញ្ចេញប្រតិកម្មដោយប្រុងប្រយ័ត្ន និងចេអថ្លឹងថ្លែង
សមុទ្រចិនខាងត្បូង៖ ចិនព្រមានហ្វីលីពីន ឲ្យបញ្ចេញប្រតិកម្មដោយប្រុងប្រយ័ត្ន និងចេអថ្លឹងថ្លែង AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃពុធ ទី២០ធ្នូ រវាងលោកប្រមុខការទូតចិន វ៉ាង យី និងលោកប្រមុខការទូតហ្វីលីពីន អង់រិក ម៉ាណាឡូ លោក វ៉ាង បាននិយាយថា ស្ថានភាពជម្លោះរវាងចិននិងហ្វីលីពីន គឺកាន់តែធ្ងន់ធ្ងរឡើងៗ។ ចិនក៏បានទម្លាក់ ការទទួលខុសត្រូវនេះទៅឲ្យហ្វីលីពីន។ លោក វ៉ាង យី បានបន្តទៀតថា «មូលហេតុនៃជម្លោះនេះ គឺហ្វីលីពិនបានផ្លាស់ប្តូរគោលជំហររបស់ខ្លួន ព្រមទាំង បានបន្តញុះញង់ និងបង្កបញ្ហា នៅសមុទ្រចិនខាងត្បូង ក្នុងការទាមទារសិទ្ធ កាន់កាប់ស្របច្បាប់ នៅតំបន់នោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសចិន

ចំណែកឯភាគីហ្វីលីពីនវិញ លោក ម៉ាណឡូ បានថ្លែងថា «យើងបានជជែកត្រង់ទៅត្រង់មក ជាមួយគ្នា ហើយជាចុងបញ្ចប់ យើងបានយល់គ្នាច្បាស់ជាងមុន ពីបញ្ហាចម្រូងចម្រាស់ មួយចំនួន។ ប្រមុខការទូតរូបនេះ ក៏បានបន្តទៀតថា «ប្រទេសទាំងពីរ បានលើកឡើងពីសារសំខាន់ នៃជំនួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាជម្លោះនេះ»។

គួររលឹកថា កាលពីថ្ងៃចន្ទ ទី១១ធ្នូ ហ្វីលីពិន បានកោះហៅឯកអគ្គរាជទូតចិន ប្រចាំនៅប្រទេសហ្វីលីពីន ជុំវិញឧប្បត្តិហេតុប្រើកាណុងបាញ់ទឹកមកលើទូករបស់ខ្លួន​ នៅសមុទ្រចិនខាងត្បូង នាថ្ងៃអាទិត្យ ទី១០ធ្នូ។ តាមរយៈវិដេអូរបស់ឆ្មាំសមុទ្រហ្វីលីពីន បង្ហាញថា ​ឆ្មាំសមុទ្រ​ចិន​បានប្រើកាំណុងបាញ់ទឹក ក្នុងគោលដៅ រំខាន​រារាំង​មិន​ឲ្យ​ទូករបស់  ​រដ្ឋាភិបាល​ហ្វីលីពីន​៣គ្រឿង​នាំយកស្បៀង និង​ប្រេង​ទៅ​ឲ្យ​ទូក​នេសាទ​ហ្វីលីពីន​ នៅ​ក្បែរថ្មប៉ប្រះទឹកស្កាបូរ៉ូ Scarborough។ នៅថ្ងៃទី១០ធ្នូ ដដែល កប៉ាល់របស់ឆ្មាំសមុទ្រ ហ្វីលីពីន ក៏បានប៉ះទង្គិតនឹងកប៉ាល់របស់ឆ្មាំសមុទ្រចិន ហើយប្រទេសទាំងពីរ បានចោតដាក់គ្នាទៅវិញទៅមក ជុំវិញឧប្បត្តិហេតុនេះ។

សូមរំលឹកដែរថា ចិនបានអះអាង ថាខ្លួនមានសិទ្ធិផ្អែកលើប្រវត្តិសាស្រ្ត ជាម្ចាស់កម្មសិទ្ធិ ស្របច្បាប់ នៅសមុទ្រចិនខាងត្បូង រួមទាំងព្រំដែនទឹក និងកោះមួយចំនួន នៅក្បែរឆ្នេសមុទ្រ នៃប្រទេសជិតខាងរបស់ខ្លួន។ ជាមួយគ្នានេះ ចិនក៏បានច្រានចោល នូវសេចក្តីសម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេ កាលពីឆ្នាំ២០១៦ ដែលបានបដិសេធ ការទាមទារសិទ្ធកាន់កាប់ផ្តាច់មុខរបស់ចិន នៅសមុទ្រចិនខាងត្បូង។

ដើម្បីឆ្លើយតបនឹងការពង្រីកឥទ្ធិពលរបស់ចិន នៅអាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ២០២៣នេះ ហ្វីលីពីនបានចុះកិច្ចព្រមព្រាងយោធាជាមួយនឹងអាមេរិក និងអូស្រ្តាលី ព្រមទាំង បានចាប់ផ្តើមចចារចុះកិច្ចព្រមព្រាងយោធាជាមួយនឹងជប៉ុនបន្ថែមទៀត ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ