អានតួអត្ថបទ

ខេត្តកោះកុង៖ទីលានចាក់សំរាមបច្ចុប្បន្នពុំស្ថិតក្នុងតំបន់ការពារធម្មជាតិដូចការចោទប្រកាន់

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកោះកុងបានចេញមុខច្រានចោលលើការចោទប្រកាន់របស់ក្រុមមាតាធម្មជាតិដែលថា រដ្ឋបាលខេត្តកោះកុងយកដែនជម្រកសត្វព្រៃពាមក្រសោបធ្វើជាទីលានចាក់សំរាម។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ទីតាំងចាក់សំរាមដែលស្ថិតក្នុងភូមិសាស្ត្រស្រុកសីមា ខេត្តកោះកុងមិនស្ថិតក្នុងតំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថានទេ។

ខេត្តកោះកុង៖ទីលានចាក់សំរាមបច្ចុប្បន្នពុំស្ថិតក្នុងតំបន់ការពារធម្មជាតិដូចការចោទប្រកាន់
ខេត្តកោះកុង៖ទីលានចាក់សំរាមបច្ចុប្បន្នពុំស្ថិតក្នុងតំបន់ការពារធម្មជាតិដូចការចោទប្រកាន់ © Mother Nature
ផ្សាយពាណិជ្ជកម្ម

 ការចេញមុខបំភ្លឺរបស់រដ្ឋបាលខេត្តកោះកុងធ្វើឡើងដើម្បីបញ្ជាក់ដល់ក្រុមមាតាធម្មជាតិ និងដើម្បីបកស្រាយដល់មហាជនថា រដ្ឋបាលខេត្តពុំបានយកដែនជម្រកសត្វព្រៃពាមក្រសោបធ្វើជាទីលានចាក់សំរាមទេ។ តាមរដ្ឋបាលខេត្តកោះកុង ទីតាំងចាក់សំរាមដែលស្ថិតក្នុងភូមិសាស្រ្តឃុំទួលគគីរ ស្រុកមណ្ឌលសីមាពុំស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថាន និងថា តំបន់នេះត្រូវបានកាត់ដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកោះកុងវិញនៅឆ្នាំ២០២១។ មួយវិញទៀត ទីលានចាក់សំរាមថ្មីដែលមានទំហំដី៥០ហិកតាត្រូវបានបង្កើតឡើងដោយមានតាមលក្ខណៈស្តង់ដារជាងទីលានចាក់សំរាមចាស់។

 សេចក្តីបំភ្លឺដដែលបានបញ្ជាក់ថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់គិតគូរពីការគ្រប់គ្រងសំរាមសំណល់រឹងនៅទីប្រជុំជន ពិសេសកាកសំណល់វេជ្ជសាស្ត្រដោយបានរៀបចំឡនៅតាមមន្ទីពេទ្យសម្រាប់ដុតសម្លាប់មេរោគ មុននឹងយកទៅកម្ទេចចោល។ ចំណែកទីកន្លែងចាក់សំរាមចាស់នៅក្រុងខេមរភូមិន្ទមិនត្រូវបានអនុញ្ញាតឲ្យបន្តចាក់សំរាមទៀតទៀតឡើយ ព្រោះមានប្រជាជនរស់នៅច្រើនដែលអាចបង្កផលប៉ះពាល់ដល់សុខភាព ពិសេសកុមារ។

 សូមជម្រាបថានៅថ្ងៃទី២៦ ខែមេសាកន្លងទៅថ្មីៗនេះ ក្រុមមាតាធម្មជាតិបានបង្ហោះវីដេអូមួយលើបណ្តាញសង្គមដែលបញ្ជាក់ពីការមិនយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកោះកុងលើគំនរសំរាមក្នុងដែនជម្រកសត្វព្រៃ។ តែអ្វីដែលក្រុមមាតាធម្មជាតិចង់ទាញចំណាប់អារម្មណ៍ និងបង្ហាញតាមរយៈវីដេអូរបស់ខ្លួន គឺផលប៉ះពាល់ដល់បរិស្ថាន មនុស្ស និងសត្វដែលស្ថិតនៅក្បែរគំនរសំរាមនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ