អានតួអត្ថបទ
កម្ពុជា-បញ្ហាគ្រឿងញៀន

លោកទូច សុខៈ៖ការបង្ក្រាបគ្រឿងញៀនតាមកន្លែងកម្សាន្ដរាត្រីជាការធ្វើបច្ចុប្បន្នភាពអាជីវកម្ម

កាលពីអធ្រាតថ្ងៃអាទិត្យ ទី៣១ មីនាឆ្លងចូលថ្ងៃចន្ទ ទី១ មេសា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបទីតាំងក្លឹបកម្សាន្ដមួយកន្លែងស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមនដោយឃាត់បានជនសង្ស័យចំនួន១១១នាក់ និងរឹងអូសបានញៀនប្រភេទគ្រវីចម្រុះប្រហែលជាង ៥គីឡូក្រាម។ ជនសង្ស័យទាំង ១១១នាក់ខ្មែរ១៤នាក់ ចិន៦០នាក់ វៀតណាម៣៤នាក់ កូរ៉េ ២នាក់ និងម៉ាឡេស៊ី ១នាក់។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានស្នងការដ្ឋានបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន។ ការបង្រ្កាបនេះត្រូវបានលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅរសៀលថ្ងៃទី១ ខែមេសាថា ជាការធ្វើបច្ចុប្បន្នភាពលើអាជីវកម្មទាំងនោះ និងក៏ជាចំណែកមួយនៃការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងបទល្មើសគ្រឿងញៀនគ្រប់ប្រភេទនៅតាមកន្លែងកម្សាន្តពេលរាត្រី។

លោកទូច សុខៈ៖ការបង្ក្រាបគ្រឿងញៀនតាមកន្លែងកម្សាន្ដរាត្រីជាការធ្វើបច្ចុប្បន្នភាពអាជីវកម្ម
លោកទូច សុខៈ៖ការបង្ក្រាបគ្រឿងញៀនតាមកន្លែងកម្សាន្ដរាត្រីជាការធ្វើបច្ចុប្បន្នភាពអាជីវកម្ម © RFI
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ