អានតួអត្ថបទ

តើតំបន់ឧស្សាហកម្មខ្នាតតូចនិងមធ្យម(SME) ជាអ្វី?

វិស័យឯកជនគ្រោងបង្កើតទីតាំងកែច្នៃនៅនឹងកន្លែងក្រោមឈ្មោះថា តំបន់ឧស្សាហកម្មខ្នាតតូចនិងមធ្យម(SME)។ ក្នុងនោះគេសម្លឹងឃើញខេត្តបីដែលអំណោមផលទាំងទេសចរណ៍និងកសិកម្មរួមមានៈ សៀមរាប បាត់ដំបង បន្ទាយមានជ័យសម្រាប់គម្រោងតំបន់ឧស្សាហកម្មខ្នាតតូចនិងមធ្យម(SME)។ គម្រោងនេះកើតមានបន្ទាប់ពីលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជានាំតំណាងក្រសួងចំនួន៤នាក់និងតំណាងខេត្តចំនួន៣នាក់សរុប0៧នាក់ត្រឡប់ពីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងបេសកម្មស្វែងយល់ផ្នែកធុរកិច្ចនិងបច្ចេកទេសលើការអភិវឌ្ឍឧស្សាហកម្មប្រទេសកូរ៉េត្បូង។ បើតាមលោកឧកញ៉ា តែ តាំងប៉ សិប្បកម្មកែច្នៃរបស់ SME មានលក្ខណៈរ៉ាយប៉ាយគ្មានការប្រមូលផ្តុំ ដូច្នេះតំបន់ឧស្សាហកម្មខ្នាតតូចនិងមធ្យម(SME)នឹងចូលខ្លួនជួយសម្រួលការងាររបស់ម្ចាស់សហគ្រាស។ ម្យ៉ាងតំបន់ឧស្សាហកម្មនេះនឹងរួមចំណែកកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តដូចជាៈការកែច្នៃផ្លែមានជាដើម។ តើតំបន់ឧស្សាហកម្មខ្នាតតូចនិងមធ្យម(SME)ជាអ្វី?

តើតំបន់ឧស្សាហកម្មខ្នាតតូចនិងមធ្យម(SME) ជាអ្វី?
តើតំបន់ឧស្សាហកម្មខ្នាតតូចនិងមធ្យម(SME) ជាអ្វី? © RFI
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ