អានតួអត្ថបទ

ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​កាត់ដេរ​ឆ្នាំ​២០២៤ ​ឡើង​៤​ដុល្លារ ​គឺ​ស្មើនឹង​២០៤​ដុល្លារ

ទីបំផុត​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​និយោជិត ​នៃ​វិស័យ​វាយនភណ្ឌ ​កាត់ដេរ​ ផលិត​ស្បែកជើង ​និង​សម្ភារៈ​ធ្វើដំណើរ​សម្រាប់​ឆ្នាំ​២០២៤ ​ឡើងបាន​ ៤ដុល្លារ​បន្ថែម​ទៀត ​ដែល​ធ្វើឲ្យ​ប្រាក់ឈ្នួល​សរុប​កើន​បាន ២០៤​ដុល្លារ ​ក្នុង​មួយ​ខែ។ ​ការតម្លើង​ប្រាក់ឈ្នួល ​៤​ដុល្លារ​បន្ថែម​សម្រាប់​វិស័យ​នេះ ​គឺ​បន្ទាប់ពី​មានកិច្ចប្រជុំ​ត្រីភាគី​ចុងក្រោយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដោយមាន​ការ​បោះឆ្នោត​ទៅលើ​តួលេខ​ចំនួន​៣​ផ្សេងគ្នា​។តួលេខ​ទាំង​៣​នោះ​រួមមាន ​២០២​ដុល្លារ​របស់​និយោជក ​និង​រដ្ឋាភិបាល ​២០៤​ដុល្លារ​ស្នើដោយ​សហជីព​មាន​និន្នាការ​រដ្ឋាភិបាល ​និង​២០១៣​ដុល្លារ​ស្នើដោយ​សហជីព​មាននិន្នាការ​ផ្ទុយ​រដ្ឋាភិបាល ​ដោយ​ក្នុងនោះ​តួលេខ​ ២០២​ដុល្លារ ​មាន​សម្លេង​គាំទ្រ​៤៦ ​លើ​៥១​សម្លេង និង​តួលេខ ២១៣​ដុល្លារ ទទួលបាន​សំឡេង ​៥លើ ​៥១សម្លេង​។ រីឯ​តួលេខ ​២០៤ដុល្លារ ​មិនទទួលបាន​សម្លេងគាំទ្រ​ក្នុងការ​បោះឆ្នោត​ទេ​។យោងតាម​ច្បាប់​ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បានកំណត់​យក​តួលេខ​ ២០២​ដុល្លារ​ ជាតួលេខ​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៤​។ ​ក៏ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត ​បាន​សម្រេច​បន្ថែម ​២ដុល្លារ​ទៀត ​ដូច្នេះ​ប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំ​២០២៤ ​គឺ​២០៤​ដុល្លារ​។សូមស្តាប់ប្រតិកម្មរបស់លោក គង់ អាទិត្យ ប្រធានសហជីពសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU)៖

លទ្ធផលបោះឆ្នោតប្រាក់ឈ្នួល២០២៤
លទ្ធផលបោះឆ្នោតប្រាក់ឈ្នួល២០២៤ © សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ