អានតួអត្ថបទ

លោក​ ហ៊ុន ម៉ាណែត​៖ ការ​ធ្វើបាតុកម្ម​ប្រឆាំង​លោក​នៅ​បុរីញូវយ៉ក​ជា​គោលដៅ​បរាជ័យ

នៅក្នុង​ជំនួប​ដំបូង​បន្ទាប់ពី​ឡើងធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បាន​មួយ​សប្តាហ៍ ​ជាមួយ​កម្មករ​ជិត​២​ម៉ឺន​នាក់​ នៅ​ខ័ណ្ឌ​ពោធិ៍សែនជ័យ ​រាជធានី​ភ្នំពេញ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ ម៉ាណែត​ បានហៅ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​របស់​សកម្មជន ​និង​អ្នកនយោបាយ​ប្រឆាំង​នៅសហរដ្ឋ​អាមេរិក​នាចុងខែ​ក្រោយ​ថា​ជាគោលដៅ​បរាជ័យ​។ប្រតិកម្ម​របស់​លោក ​ហ៊ុន​ ម៉ាណែត ​ជា​សាធារណៈ​ដូច្នេះ ​ធ្វើឡើង​បន្ទាប់ពី​សកម្មជន ​និង​អ្នក​នយោបាយ​ប្រឆាំង​នៅក្រៅ​ប្រទេស ​ដែលក្នុង​នោះ​មាន​លោក ​សម រង្ស៊ី ​ផង ​បានធ្វើការ​អំពាវនាវ​តាមបណ្តាញ​សង្គម​ឲ្យពលរដ្ឋ​ខ្មែរ​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នា​បុរីញូវយ៉ក ​នៅថ្ងៃ​ទី​២២ ​ខែ​កញ្ញា ​ខាងមុខ ​អំឡុងពេល​ដែល​លោក​ ហ៊ុន ម៉ាណែត ​និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី​៧៨​។ ​ជាបាតុកម្ម​ស្នើឲ្យ​អង្គការ​សហប្រជាជាតិ​មិនទទួលស្គាល់​លោក ហ៊ុន​ ម៉ាណែត ​ជាតំណាង​ស្របច្បាប់​នៃ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។ ​ក៏ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត ​បញ្ជាក់ថា​ទាំង​អង្គការ​សហប្រជាជាតិ ​ទាំង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ផ្សេង​ៗ​ទៀត​បាន​ទទួលស្គាល់​លោក ​និង​រដ្ឋាភិបាល​របស់​លោក​រួចទៅ​ហើយ​។ សូមស្តាប់​លោក ​ហ៊ុន​ ម៉ាណែត​៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត © HMN
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ