អានតួអត្ថបទ

សហជីព ​និងរដ្ឋាភិបាល​ចង់ឲ្យមាន​ការ​តម្លើង​ប្រាក់ឈ្នួល ​តែថៅកែ​នៅតែ​ត្អូញត្អែរ

ជំនួបត្រី​ភាគីរបស់​ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់កម្មករនិយោជិត​នៃ​វិស័យឧស្សាហកម្ម​វាយនភណ្ឌ ​កាត់ដេរ ​ផលិតស្បែកជើង​ និងផលិតផលធ្វើដំណើរ​សម្រាប់​ឆ្នាំ​២០២៤ នៅថ្ងៃទី២៨ ខែសីហានេះ ភាគីនិយោជក​ និងភាគីសហជីពបានបង្ហាញ​ពីជំហរ​ផ្ទៃក្នុង​រៀង​ៗខ្លួន ក្រោមការ​សម្របសម្រួល​របស់រដ្ឋមន្ត្រី​ក្រសួងការងារ​ថ្មី​។ ក៏ប៉ុន្តែ​កិច្ចប្រជុំលើកទីពីរ​នេះ នៅមិនទាន់​មានលទ្ធផល​អ្វីជាដុំកំភួន​នៅឡើយ ​គឺគ្រាន់តែ​ថា​កិច្ចពិភាក្សានេះ ​បានប្រព្រឹត្តទៅ​ប្រកបដោយ​វិជ្ជាជីវៈ និងមាន​ភាព​ចាស់ទុំ​។ លោក​ អាត់ ធន់ ប្រធាន​សហភាពការងារ​កម្ពុជាបាន​លើកឡើងថា​ភាគីរដ្ឋាភិបាល​បានបង្ហាញ​ជំហរ​តម្លើងប្រាក់ឈ្នួល​ឲ្យកម្មករ ​តែខាង​និយោជក​មានការត្អូញត្អែរ ​ខណៈភាគីសហជីព​បានគាំទ្រ​ឲ្យមានការ​តម្លើង​ប្រាក់ឈ្នួល ដោយសារ​កម្មករ​មានជីវភាព​កាន់តែ​លំបាក​។

ការចរចាប្រាក់ឈ្នួលកម្មករកាត់ដេរ
ការចរចាប្រាក់ឈ្នួលកម្មករកាត់ដេរ © សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ