អានតួអត្ថបទ
កម្ពុជា-សង្គម

សមត្ថកិច្ចកំពុងស្រាវជ្រាវករណីដាច់ជណ្តើរយោងស្លាប់កម្មករ៤នាក់នៅខេត្តព្រះសីហនុ

កម្មករសំណង់ចំនួន៤នាក់ បានស្លាប់នាព្រឹកថ្ងៃសុក្រនេះ ដោយសារដាច់ជណ្ដើរយោងជាន់ទី១៥ នៅការដ្ឋានសំណង់មួយស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការប៉ូលីសខេត្តព្រះសីហនុបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា កម្មករ៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម្នាក់ទៀតបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ តាមលោក ជួន ណារិន្ទ សមត្កថកិច្ចរបស់លោកកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើឧប្បត្តិវហេតុនេះ ដោយសារតែគ្រោះថ្នាក់បានកើតឡើងនៅចំម៉ោងបំពេញការងារ។ 

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការប៉ូលីសខេត្តព្រះសីហនុ
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការប៉ូលីសខេត្តព្រះសីហនុ © FB
ផ្សាយពាណិជ្ជកម្ម
01:03

សូមស្តាប់ការលើកឡើងរបស់លោក ជួន ណារិន្ទ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ