អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ផ្សារមូលបត្រកម្ពុជា៖ ការបោះផ្សាយមូលបត្ររដ្ឋចំនួន៣០០លានដុល្លារ ដើម្បីពង្រឹងវិស័យទីផ្សារមូលធនក្នុងស្រុកឱ្យរឹងមាំ

រដ្ឋាភិបាល​កម្ពុជា ​នឹងត្រៀម​គោលដៅ​បោះផ្សាយ​មូលបត្រ​រដ្ឋជាលើកដំបូង​ក្នុងរង្វង់​ទឹកប្រាក់​ចំនួន​៣០០លានដុល្លារ​ ដើម្បីប្រមូល​ប្រភពទុន​ហិរញ្ញវត្ថុ​សម្រាប់បំពេញ​បន្ថែមនូវ​គម្រោងចំណាយថវិកាជាតិ​ឆ្នាំ២០២២ខាងមុខ​។ លោក ហុង សុហួរ​ អគ្គនាយក​ផ្សារមូល​បត្រកម្ពុជា​បានបញ្ជាក់​ប្រាប់វិទ្យុបារាំង​អន្តរជាតិនាព្រឹក​ថ្ងៃចន្ទទី២៥​តុលានេះថា គោលដៅ​ដែលរដ្ឋា​ភិបាលសម្រេច​បោះផ្សាយ​មូលបត្រ​រដ្ឋជាមួយផ្សារ​មូលបត្រ​កម្ពុជា​ គឺដើម្បីអភិវឌ្ឍន៍​ពង្រឹងលើវិស័យ​មូលធនរបស់កម្ពុជា​ឱ្យមានភាពរឹងមាំ ​ក៏ដូចជាដើម្បី​គៀងគរ​រកប្រភពទុនពី​វិស័យឯកជនឱ្យ​បានច្រើនជាដើម។

លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា
លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម
02:10

សូមស្តាប់ការលើកឡើងរបស់លោក ហុង សុហួរ៖

សូមបញ្ជាក់ថា ការបោះផ្សាយមូលបត្ររដ្ឋរបស់រដ្ឋាភិបាលចំនួន៣០០លានដុល្លារនេះនឹងគ្រោងចាប់ផ្តើមដាក់បោះផ្សាយនៅក្នុងឆ្នាំ២០២២ខាងមុខ។ ក្នុងនោះ ផ្សារមូលបត្រកម្ពុជាក៏រំពឹងថា ការបោះផ្សាយមូលបត្ររដ្ឋនេះ នឹងមានការចូលរួមពីអ្នកវិនិយោគិនស្ថាប័ន មានដូចជាធនាគារ ក្រុមហ៊ុនធានារ៉ាប់រង មូលនិធិសោធននិវត្តន៍ រឺសន្តិសុខសង្គមជាដើម៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ