អានតួអត្ថបទ
កម្ពុជា-គ្រោះធម្មជាតិ

លោក ចាន់ យុត្ថា៖ ការជូនដំណឹងរបស់ក្រសួងធនធានទឹក គឺប្រាប់ឲ្យកសិកររូតរះប្រមូលផល និងប្រុងប្រយ័ត្នពេលធ្វើដំណើរតាមទន្លេ

ឥទ្ធិពល​របស់ព្យុះ ​ដែលបាន​កើតឡើង​នៅសមុទ្រ​ចិនខាងត្បូង​ បង្កឲ្យមាន​ភ្លៀងធ្លាក់​នៅលើផ្ទៃ​រងទឹកភ្លៀង​ទន្លេមេគង្គ​ បណ្តាលឲ្យ​កំពស់ទឹក​ទន្លេមេគង្គ​ មានការហក់ឡើង​យ៉ាងលឿន​។​ កំពស់​ទឹកទន្លេមេគង្គ​នៅក្នុងប្រទេស​កម្ពុជា ​នៅមិនទាន់​ឡើងដល់​ចំណុច ​ដែលមាន​ការប្រុងប្រយ័ត្ន​នៅឡើយទេ​ ក៏ប៉ុន្តែ​ទឹកអាចចាប់ផ្តើម​ហៀរចូល​តំបន់​ទំនាប​មួយចំនួន​ ដែលស្ថិតនៅ​អមសង្ខាង​ដងទន្លេ​។​ លោក ចាន់ យុត្ថា ​រដ្ឋលេខាធិការ​ និងជាអ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក​ និងឧត្តុនិយម ​ថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ RFI ​នៅថ្ងៃអង្គារនេះថា ​ការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​នៅពេលនេះ ​គឺមានគោលបំណង​ឲ្យប្រជា​កសិករ​ដែលរស់នៅតាម​តំបន់​ប្រឈម​មួយចំនួន​ ប្រញ៉ាប់ប្រញ៉ាល់​ប្រមូលផល​កសិកម្ម​របស់ពួកគេ​ និងមួយវិញទៀត ​ជាការពញាក់​ស្មារតី​ដល់ពលរដ្ឋ​ ដែលធ្វើដំណើរ​តាមដងទន្លេ​ ឲ្យមានការយកចិត្ត​ទុកដាក់​ និងប្រុងប្រយ័ត្ន​ ខណៈកំពស់ទឹក​ទន្លេមេគង្គ​បានហក់ឡើង​យ៉ាងលឿន​។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម © សហការី
ផ្សាយពាណិជ្ជកម្ម
02:27

សូមស្តាប់ប្រសាសន៍ លោក ចាន់ យុត្ថា រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ